សហ​គ្រាស​មួយ ផលិត​កាបូប​លុយ​ធ្វើពី​ពោះវៀន​កង់ឡាន​ចាស់ៗ

  • 2018-02-11 07:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវជន ១ក្រុម​នៃសហគ្រាស​សង្គម Kraftino បាន​បំផុស​គំនិត​ដំបូង​គេ​ ដោយ​យក​ពោះវៀន​កង់ឡាន​ចាស់ៗ ច្នៃ​ជា​កាបូប​លុយ ហើយ​លក់​នៅ​លើ​ទីផ្សារ ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

១. លោក ប៊ុន ណារ៉ាទីតូ សហ​ស្ថាបនិក​នៃ​សហគ្រាស​សង្គម Kraftino មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេញ​។ សហគ្រាស​សង្គម Kraftino ដែល​ផលិត​កាបូប​លុយ​ធ្វើ​ពី​ពោះ​វៀន​កង់​ឡាន​ចាស់​ៗ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៤ ក្នុង​គោលដៅ​ជំរុញ​ការ​ប្រើ​ប្រាស់​សម្ភារៈ​ចាស់​ៗ​ឡើង​វិញ ក៏​ដូច​ជា​ផ្ដល់​ការងារ​ធ្វើ​ដល់​ជន​ពិការ​និង​ស្ដ្រី​មាន​វិបត្តិ​។

២. បុគ្គលិក​សហគ្រាស​សង្គម Kraftino កំពុង​ដុស​លាង​និង​កាត់​ពោះ​វៀន​កង់​ឡាន​ចាស់​ៗ មុន​នឹង​យក​ទៅ​ដេរ​ជា​កាបូប​លុយ​។

៣. បុគ្គលិក​ស្ដ្រី​ជា​ជន​ពិការ​ដែល​ទទួល​ការងារ​ពី​សហគ្រាស​សង្គម Kraftino កំពុង​តែ​ដេរ​ដំឡើង​កាបូប​លុយ​ធ្វើ​ពី​ពោះ​វៀន​កង់​ឡាន​ចាស់​ៗ នៅ​ផ្ទះ​របស់​គាត់ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។

៤. ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​គាត់​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល បុគ្គលិក​ជា​ជន​ពិការ​ដែល​ទទួល​ការងារ​ពី​សហគ្រាស​សង្គម Kraftino កំពុង​ពិនិត្យ​គុណភាព​កាបូប​ដែល​ដេរ​រួច មុន​នឹង​វេច​ខ្ចប់​បញ្ជូន​ទៅ​កាន់​សហគ្រាស​នៅ​ភ្នំពេញ​។

៥. ផលិតផល​សម្រេច​ដែល​ធ្វើ​ពី​ពោះ​វៀន​កង់​ឡាន​ចាស់​ៗ របស់​សហគ្រាស​សង្គម Kraftino មាន​ចំនួន​៤​ប្រភេទ ត្រូវ​បាន​នាំ​ទៅ​កាន់​ទីផ្សារ​ក្នុង​ស្រុក ពិសេស​ទីផ្សារ​ក្រៅ​ស្រុក ដែល​មាន​ដូច​ជា៖ ប្រទេស​កាណាដា អូស្ត្រាលី អាមេរិក និង​ញូវហ្ស៊ីលែន៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;