Griezmann ស៊ុត​៤គ្រាប់ ជួយ At. Madrid បំបាក់ Leganes គំរាម​ក្រុម​ខ្លាំង Barcelona

  • 2018-02-28 23:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Antoine Griezmann រក​បាន​ចំនួន ៤​គ្រាប់ ដោយ​ជួយ​ឲ្យ​ក្រុម​លេខ​២ Atletico Madrid លត់​ក្រុម​ភ្ញៀវ Leganes ដោយ​លទ្ធផល ៤-០ ក្នុង​សប្ដាហ៍​ទី​២៦ ក្រប​ខ័ណ្ឌ La Liga ។ ជ័យ​ជម្នះ​នេះ មាន​ន័យ​ថា At. Madrid ឈ្នះ​ចំនួន ៨ប្រកួត​ជាប់ៗ​គ្នា មុន​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ម្ចាស់ផ្ទះ Barcelona នៅ​ប្រកួត​បន្ទាប់។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង រក​បាន​គ្រាប់​ដំបូង​ពី​ការ​បញ្ជូន​របស់ Koke, ការ​ទាត់​ហ្វ្រីឃីក, ការ​តែត និង បាល់​ចេញ​ពី Diego Costa ។ ក្នុង​ការ​ប្រកួត​ខាងលើ Griezmann ស៊ុត​ប៉ះ​បង្គោល​ទី​១លើក និង​ត្រូវ​អាជ្ញាកណ្ដាល​បដិសេធ​បាល់ចូល ​១គ្រាប់​ផង​ដែរ​។

មក​ទល់​ពេល​នេះ At. Madrid កំពុង​តាម​ពី​ក្រោយ Barcelona ចំនួន ៤​ពិន្ទុ​ប៉ុណ្ណោះ​ ស្រប​ពេល​ក្រុម​អ្នក​មាន​បុណ្យ​នឹង​ត្រូវ​ប្រកួត​សប្ដាហ៍​ទី២៦​របស់​ខ្លួន​នៅ​យប់នេះ ទល់​នឹង​ក្រុម Las Palmas។

Barcelona នឹង​បើកទ្វារ​កីឡដ្ឋាន Nou Camp ស្វាគមន៍ At. Madrid នៅ​ក្នុង​សប្ដាហ៍​ទី​២៧ នៅ​វេលា​ម៉ោង ១០:១៥ នាទី​យប់​ ថ្ងៃ​ទី៤ ខែ​មីនា ឆ្នាំ​២០១៨​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;