ស្មាតហ្វូន​ស៊េរី​ថ្មី​ណា​ខ្លះ ដែល​ចម្លង​ម៉ូដ​ក្បាល​ឆក​ដូច iPhone X?

  • 2018-03-05 02:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​iPhone X គឺ​ជា​រចនាបថ​ផ្លាស់ប្ដូរ​ថ្មី​ស្ទើរ​តែ​ទាំង​ស្រុង​របស់ Apple ដែល​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះ។ មិន​ខុស​ពី​លើក​មុនៗ ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ដទៃ​បាន​និង​កំពុង​ចាប់​ផ្ដើម​ទោរទន់​ងាក​មក​ចម្លង​ស្ទីល​តាម​រូបរាង iPhone X ជា​ពិសេស​គឺ​ត្រង់​កន្លែង​ផ្នែក​ខាង​លើ ដែល​គេ​និយម​ហៅ​លេង​ថា ក្បាល​ឆក តែ​ម្ដង (អេក្រង់​ដែល​លាត​មិន​ពេញ​ផ្ទៃ​ខាង​លើ ហើយ​បន្សល់​ទុក​កន្លែង​សម្រាប់​កាមេរ៉ា​មុខ និង​រន្ធ​ស្ដាប់​សំឡេង)។

នៅ​ក្នុង​សមាជ​ទូរសព្ទ​ពិភពលោក MWC ឆ្នាំ​២០១៨ ដែល​ជា​ព្រឹត្តិការណ៍​បង្ហាញ​ផលិត​ស្មាតហ្វូន​ថ្មីៗ គេ​សង្កេត​ឃើញ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ចាប់​ផ្ដើម​ចម្លង​ម៉ូដ​ក្បាល​ឆក​ពី iPhone X ជា​បណ្ដើរៗ​ហើយ។ រូបរាង​ស្មាតហ្វូន​ទាំង​នោះ​មាន​ដូច​ជា៖

១. Asus Zenfone 5 និង 5z

២. Ulefone T2 Pro

៣. Ulefone X

៤. Wiko View2 និង View2 Pro

៥. Noa N10

៦. Oukitel U18 និង U19

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;