Explore Feed នៅ​លើ Facebook ត្រូវ​បាន​ដក​ចេញ​ពី​កម្ពុជា​​ទាំង​ស្រុង​ហើយ!

  • 2018-03-06 00:00:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​មាន​ការ​ប្រកាស​កាល​ពី​សប្ដាហ៍​មុន នា​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​ថា មុខងារ Explore Feed នៅ​លើ​ Facebook កម្ពុជា​ត្រូវ​បាន​ដក​ចេញ​ទាំង​ស្រុង​ហើយ។ នេះ​បាន​ន័យ​ថា នៅ​ពេល​អ្នក​បើក Facebook នោះ​អ្នក​នឹង​មិន​ចាំបាច់​ត្រូវ​រើស​បើក News Feed ឬ​ក៏ Explore Feed នោះ​ទេ គឺ​រាល់​ព័ត៌មាន និង​ការ​បង្ហោះ​ទាំង​ឡាយ​នឹង​លោត​នៅ​កន្លែង​តែ​មួយ ដូចកាល​ពី​មុន​វិញ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១​មីនា ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook បាន​ប្រកាស​ថា ការ​ធ្វើ​តេស្ត​សាកល្បង​មុខងារ Explore Feed នៅ​ក្នុង​ប្រទេស​ចំនួន​៦ ដោយ​ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង​ដែរ ត្រូវ​បាន​បញ្ចប់​ហើយ ដោយសារ​មិន​ទទួល​លទ្ធផល​ជា​វិជ្ជមាន។ ជាមួយ​នឹង​ការ​បញ្ចប់​មុខងារ Explore Feed នេះ​ ត្រូវ​គេ​រំពឹង​ទុក​ថា វា​នឹង​អាច​​ជួយ​ឲ្យ​ចំនួន​អ្នក​ចុច​ចូល​មើល Page នានា​មាន​កើន​ឡើង​​វិញ​ដល់​ទៅ​៤​ដងឯណោះ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;