កិច្ចព្រមព្រៀង​ពាណិជ្ជកម្មឆ្លងទ្វីបថ្មីមួយ លេចរូបរាង​ដោយ​គ្មាន​វត្តមានអាមេរិក

  • 2018-03-09 07:11:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចំនួន​ ១១ បាន​សម្រេចចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​ត្រូវ​បាន​ស្គាល់​ថាជា​កិច្ចព្រមព្រៀង​​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ​ថ្មី នៅ​ទី​ក្រុង Santiago ប្រទេសស៊ីលី កាល​ពី​ថ្ងៃ​ ព្រហស្បតិ៍ ទី៨ មីនា​ម្សិលមិញ បើទោះបីជាអវត្តមានសហរដ្ឋអាមេរិកក៏ដោយ។

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មនេះ​ មានឈ្មោះ​ជា​ផ្លូវ​ការ​ថា កិច្ចព្រមព្រៀងដៃគូពេញលេញ និងជឿនលឿនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP)។

ប្រទេស​ហត្ថលេខី​ចំនួន ១១​ នៃ​កិច្ច​ព្រមព្រៀង​នេះ​ មាន​ដូច​ជា​ អូស្ត្រាលី កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ីកូ​ នូវែលហ្សេឡង់​ ប៉េរូ និង​ប្រទេស​អាស៊ានចំនួន ៣ គឺ ប្រ៊ុយណេ វៀតណាម និង​សិង្ហបុរី ​។

ប្រទេស​ទាំង ១១ រូម​គ្នា​នេះ មាន​ទំហំ​សេដ្ឋកិច្ច​ប្រមាណ​ជាង ១៣,៥ ភាគរយ នៃសេដ្ឋកិច្ច​សកលលោក និង​​មាន​ទំហំ​ទីផ្សារ​ប្រជាជន​ចំនួន ៥០០ លាន​នាក់​ ពោល​គឺ​ច្រើន​ជាង​ទំហំ​ទីផ្សារ​ប្រជាជនសហភាព​អឺរ៉ុប។

សូមជម្រាប​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ លេច​រូប​រាង​ឡើង​ចំ​ពេល​ដែល​លោក​ត្រាំ​បាន​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​ ជុំ​វិញ​ការ​ដំឡើង​ពន្ធ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​ក្នុង​សប្ដាហ៍នេះ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;