​ឧទ្ធម្ភាគចក្រ​ចិន​៣​គ្រឿង​ នឹង​ត្រូវ​ដឹក​មក​ដល់​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៣​មីនា​នេះ

  • 2018-03-12 23:54:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​គ្មាន​អ្វី​ប្រែ​ប្រួល ​ឧទ្ធម្ភាគចក្រ​ចិន ​៣​គ្រឿង​ដែល​ចូលរួម ​ក្នុង​សមយុទ្ធ​នាគ​មាស ​នឹង​មក​ដល់​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០១៨​នេះ។ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ ​ឃួន ថង ស៊ីង មន្ត្រី​ព័ត៌មាន​មូលដ្ឋាន​ទ័ព ​អាកាស​ខេមរភូមិន្ទ។

លោក​វរសេនីយ៍ ​ឃួន ថងស៊ីង បាន​បញ្ជាក់​បន្ថែម​ថា ​ឥឡូវ​នេះ ​ឧទ្ធម្ភាគចក្រ​ទាំង​៣​គ្រឿង កំពុង​ស្ថិត​នៅ​ប្រទេស​ឡាវ ហើយ​ប្រសិន​បើ​ធាតុ​អាកាស ​មិន​ប្រែ​ប្រួល ​ឬក៏​អំណោយផល​ក្នុង​ការ​ហោះហើរ នោះ​ឧទ្ធម្ភាគចក្រ​ នឹង​មក​ដល់​កម្ពុជា​នៅ​ម៉ោង​២:៣០​នាទី​រសៀល។

សូម​បញ្ជាក់​ថា ​យោធា​កម្ពុជា-​ចិន ​នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ ​ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​៣០ ​ខែ​មីនា ឆ្នាំ​២០១៨​ ​ហើយ​សមយុទ្ធ​នោះ ​ភាគ​ច្រើន​ផ្ដោត​ទៅ​លើ​ការ​ប្រឆាំង​ភេរវកម្ម ​និង​សង្គ្រោះ​បន្ទាន់។ សមយុទ្ធ​រវាង​កង​ទ័ព​ទាំង​ពីរ​នេះ នឹង​ប្រព្រឹត្ត​ទៅ​លើ​វិញ្ញាសា​ជាច្រើន​ដូចជា ​ការ​រាវ​មីន និង​កម្ទេច​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ, ការ​ដោះ​គ្រាប់​បែក​សារធាតុ​គីមី​ពុល, ការ​បន្សាប​ជាតិ​គីមី​ពុល, ការ​ប្រយុទ្ធ​កង​អនុ​សេនា​ធំ​រថក្រោះ​សហការ​ជាមួយ​វរសេនា តូច​ថ្មើរ​ជើង, ការ​រំដោះ​ចំណាប់​ខ្មាំង, ​ការងារ​មនុស្ស​ធម៌ និង​ការ​បាញ់​គ្រាប់​ពិត ជាដើម៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;