ចិន​បង្ហាញ​តួ​លេខ​ពលរដ្ឋ​ដែល​នឹង​ត្រូវ​ជួយ​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ នៅ​ឆ្នាំ​២០១៨

  • 2018-03-13 01:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី ឃឺឈាង បាន​ប្រកាស​ថា រដ្ឋាភិបាល​ចិន​មាន​គម្រោង​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជាង ១០​លាន​​នាក់​ទៀត រួច​ផុត​ពី​បន្ទាត់​នៃ​ភាព​ក្រីក្រ នៅ​ក្នុង​ឆ្នាំ​២០១៨។ ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ចិន ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សភា​ប្រជាជន​ចិន លើក​ទី១៣ កាល​ពី​​ពេល​ថ្មីៗ​នេះ។

លោក លី ឃឺឈាង នាយករដ្ឋ​មន្ត្រី​ចិន
លោក លី ឃឺឈាង បាន​បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​ដែល​រក​ចំណូល​បាន​ទាប​ជាង ៣៣៥​ដុល្លារ ប្រចាំ​ឆ្នាំ ត្រូវ​កាត់​បន្ថយ​បាន​ច្រើន​ជាង ៦៨០​លាន​នាក់ គិត​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ។ អត្រា​​នៃ​ភាព​ក្រីក្រ​នៅ​ចិន​បាន​ធ្លាក់​ចុះ​ពី ១០,២% នៅ​ឆ្នាំ​២០១២ មក​ត្រឹម ៣,១% នៅ​ឆ្នាំ​២០១៧ ខណៈ​ឯ​ចំណូល​ប្រជាជន​ម្នាក់​កើន​ឡើង​ជា​មធ្យម​ប្រចាំ​ឆ្នាំ​នៅ​អត្រា ៧,៤%។

គួរ​រំលឹក​ថា កាល​ពី​ឆ្នាំ​២០១៧ ក្រុម​ប្រឹក្សា​រដ្ឋ​ប្រទេស​ចិន ធ្លាប់​បាន​សន្យា​ថា ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​នឹង​ត្រូវ​លុប​បំបាត់​ចោល​​ឲ្យ​បាន​ទាំង​ស្រុង​នៅ​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ៕

ប្រភព៖ globaltimes ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;