Duterte គំរាម​បោះ​អ្នក​ជំនាញការ UN ឲ្យ​ក្រពើ​ស៊ី

  • 2018-03-13 04:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte អំពាវនាវ​ឲ្យ​កងទ័ព បដិសេធ​សហការ​ជាមួយ​អ្នក​ជំនាញការ​របស់​អង្គការ​សហប្រជាជាតិ ហើយ​ឲ្យ​បោះ​អ្នក​ជំនាញការ​ទាំង​នោះ​ទៅ​ឲ្យ​សត្វ​ក្រពើ។ ការ​ថ្លែង​របស់​មេដឹកនាំ​ហ្វីលីពីន​រូប​នេះ បាន​ធ្វើ​ឡើង​នៅ​ក្រុង Zamboanga កាលពី​ចុង​សប្ដាហ៍​មុន។

ការ​ថ្លែង​របស់​លោក Duterte ដូច្នេះ គឺ​ក្រោយ​ប្រធាន​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក Zeid Ra'ad Al Hussein បាន​ឲ្យ​លោក Duterte ទៅ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​វិវត្ត​ចុង​ក្រោយ​រវាង​ក្នុង​សង្គ្រាម​វោហាសព្ទរវាង​ប្រធានាធិបតី Duterte និង​ប្រធាន​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ លោក Zeid Ra'ad Al Hussein។

លោក Zeid Ra'ad Al Hussein ប្រធាន​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ

ការ​វិវត្ត​ចុងក្រោយ​នេះ គឺ​ក្រោយ​អង្គការ​សហប្រជាជាតិ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​បើក​ការ​ស៊ើបអង្កេត​លើ​លោក Duterte ដោយ​អះអាង​ថា មាន​ការ​សម្លាប់​មនុស្ស​ក្រៅ​ច្បាប់ នៅ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់​រដ្ឋាភិបាល​ហ្វីលីពីន៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;