Lampard ​ប្រាប់​ Chelsea ឲ្យ​ដាក់​កីឡាករ​ម្នាក់​ដើម្បី​ទម្លាក់ Barca ដូច​រឿង​ Torres កាល​ឆ្នាំ​២០១២

  • 2018-03-14 09:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Frank Lampard វីរបុរស​របស់​ក្រុម​តោខៀវ Chelsea បាន​ប្រាប់​ទៅ​កាន់​លោក Antonio Conte គ្រូ​បង្វឹក Chelsea ឲ្យ​ដាក់​ខ្សែ​ប្រយុទ្ធ Alvaro Morata ក្នុង​ជម្រើស​១១នាក់​ដំបូង ពេល​ប្រកួត​ទល់នឹង​ក្រុម​ម្ចាស់ផ្ទះ Barcelona នៅ​ជើង​ទី២ វគ្គ ១៦​ក្រុម​ចុងក្រោយ ពាន​រង្វាន់ UEFA Champions League នៅ​កីឡដ្ឋាន​ Nou Camp។

Alvaro Morata
Lampard ជឿ​ថា Morata អាច​ក្លាយ​ជា Fernando Torres ទី​ពីរ ដែល​ធ្លាប់​ជួយ Chelsea ទម្លាក់ Barcelona នៅ​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ Champions League កាលពី​ឆ្នាំ២០១២ ដែល​ពេល​នោះ Torres បាន​រក​គ្រាប់​ចុង​ម៉ោង ជួយ​ឲ្យ​ក្រុម​តោខៀវ​ឈ្នះ​ដោយ​លទ្ធផល ៣-២​ (ពីរជើង) ។
Torres ជួយ Chelsea យកឈ្នះ Barcelona កាលពីឆ្នាំ២០១២

អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ដដែល បាន​និយាយ​ថា Morata អាច​បំពេញ​កាត្វកិច្ច​នេះ​បាន​ល្អ​ជាង Eden Hazard ដែល​លោក Conte បាន​ដាក់​ឲ្យ​លេង​ជា​ខ្សែប្រយុទ្ធ​ជួរ​មុខ​ កាលពី​ប៉ះ Barcelona នៅ​ជើង​ទីមួយ ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ១-១ នៅ​ក្នុង​ទឹកដី​របស់​ក្រុម​តោខៀវ។

គួរ​បញ្ជាក់​ថា Morata ធ្លាប់​មាន​ប្រវត្តិ​ជួយ​រក​គ្រាប់​បាល់​ឲ្យ Juventus ឡើង​ទៅ​វគ្គ​ជួប Barcelona នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ឆ្នាំ​២០១៥។ កីឡាករ​រូបនេះ​ក៏​បាន​ស៊ុត​បញ្ចូល​ទី១​គ្រាប់ ទៅ​លើ​ក្រុម​អ្នក​មាន​បុណ្យ​ផងដែរ ក្នុង​ការ​ប្រកួត​ដែល Barcelona យក​ឈ្នះ Juventus ដោយ​លទ្ធផល ​៣-១៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;