ម៉ាត​ល្បី​របស់​ថៃ 7-Eleven ត្រៀម​បំពាក់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (AI)

  • 2018-03-19 02:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


7-Eleven ដែល​ជា​ផ្សារ​ទំនើប​ខ្នាត​តូចៗ (ម៉ាត) មាន​ឈ្មោះ​ល្បី​ខ្លាំង​នៅ​ប្រទេស​ថៃ នឹង​បំពាក់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (AI) ដើម្បី​តាម​ដាន​រាល់​សកម្មភាព​បុគ្គលិក និង​អតិថិជន​របស់​ខ្លួន នា​ពេល​ឆាប់ៗ​ខាង​មុខ។

បច្ចេកវិទ្យា AI នេះ​នឹង​ត្រូវ​ដាក់​នៅ​តាម​គ្រប់​សាខា​ម៉ាត​ទាំង​អស់​របស់ 7-Eleven ដែល​មាន​ទីតាំង​នៅ​ជាង ១១០០០​កន្លែង​​ក្នុង​ប្រទេស​ថៃ។ 7-Eleven បាន​ដាក់​ឈ្មោះ​ឲ្យ​បច្ចេកវិទ្យា​នេះ​ថា KanKan ដោយ​មាន​កិច្ច​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន Remark Holdings ដែល​ជា​ក្រុមហ៊ុន AI កំពុង​ដំណើរការ​នៅ​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក។

KanKan នឹង​អាច​សម្គាល់​ដឹង​នូវ​ទឹក​មុខ និង​កាយវិការ​របស់​អតិថិជន ក្នុង​ការ​ប៉ាន់​ប្រមាណ​អំពី​ចរាចរណ៍​ជា​ទូទៅ​នៅ​ក្នុង​ម៉ាត។ មួយ​វិញ​ទៀត វា​ក៏​នឹង​អាច​ប្រមូល​ផ្ដុំ​នូវ​រាល់​សកម្មភាព​បុគ្គលិក​ផង​ដែរ ហើយ​ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ងាយ​ស្រួល​ដល់​អ្នក​គ្រប់គ្រង​ជ្រើសរើស​ដំឡើង​តំណែង​ ឬ​ប្រាក់​ខែ​ដល់​ក្រុម​បុគ្គលិក៕

ប្រភព៖ Financial Time ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;