FA Cup៖ Chelsea រំពឹង​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឯ Man Utd ប៉ះ​ក្រុម​ខ្លាំង​

  • 2018-03-19 02:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​តោខៀវ Chelsea នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Southampton នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ FA Cup បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Leicester នៅ​ក្នុង​ម៉ោង​បន្ថែម ដោយ​លទ្ធផល ២-១ កាលពី​យប់មិញ​។ ចំណែក​ក្រុម​បិសាច​ក្រហម Manchester United ​ត្រូវ​ប៉ះ​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើឡើង​នៅ​ចុង​ខែ​មេសា​ខាងមុខ​។

ការ​ប្រកួត​ទាំង​ពីរ​គូ ​ត្រូវ​រៀបចំ​ឡើង​នៅ​កីឡដ្ឋាន Wembley របស់​អង់គ្លេស។

សូម​បញ្ជាក់​ថា Spurs ដែល​ជា​ជើងឯក FA Cup ៨​លើក បាន​ឈ្នះ​លើក​ចុងក្រោយ​ក្នុង​ឆ្នាំ​១៩៩១ ខណៈ Man Utd ឈ្នះ​ពានរង្វាន់​នេះ​លើក​ចុងក្រោយ កាល​ពី​២ឆ្នាំ​មុន។ ដោយឡែក Chelsea ឈ្នះ FA Cup ចំនួន ៧​លើក ដោយ​លើក​ចុងក្រោយ​ឈ្នះ​ក្នុង​ឆ្នាំ​២០១២ ស្រប​ពេល Southampton ឈ្នះ​តែ​ម្ដង​គត់​ក្នុង​ឆ្នាំ​១៩៧៦​៕

Man Utd
Spurs

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;