វីដេអូ​ស្វា​នៅ​ថៃ​ទាញ​អាវ​តារា​ស្រី​ម្នាក់​លេច​សុដន់ កំពុង​ល្បី​ពេញ​បណ្ដាញ​សង្គម

  • 2018-03-19 08:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីដេអូ​សត្វ​ស្វា​១​ក្បាល​ទាញ​អាវ​ស្ត្រី​ម្នាក់​នៅ​​ក្នុង​ទីក្រុង​ឈៀងម៉ៃ ប្រទេស​ថៃ កំពុង​ត្រូវ​បាន​ចែកចាយ​ពាស​ពេញ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ការ​ទស្សនា​ជា​ច្រើន​លាន​ដង​ឯណោះ។

បើ​យោង​តាម​សារព័ត៌មាន​ថៃ Coconuts បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​ស្វា​ទាញ​អាវ​របូត​ចេញ​សុដន់ គឺ​ជា​តារា​សម្ដែង​ជនជាតិ​អាមេរិក​១​រូប​មាន​ឈ្មោះ​ថា Brittany Bowman។ ម្ចាស់​ស្វា បាន​ប្រាប់​ថា ហេតុ​ដែល​កូន​ស្វា​១​ក្បាល​នេះ​វារ​ឡើង​តាម​ជើង Brittany ហើយ​ទាញ​អាវ​របស់​នាង គឺ​ប្រហែល​មក​ពី​វា​ឃ្លាន​ចង់​បោះ​ទឹកដោះ។

នាង Brittany បាន​រៀបរាប់​ថា នាង​មិន​បាន​ខឹង ឬ​មិន​ពេញ​ចិត្ត​នឹង​រឿងរ៉ាវ​ដែល​កើត​ឡើង​នេះ​ទេ ដោយ​ផ្ទុយ​ទៅ​វិញ​នាង​បែរ​ជា​សប្បាយ​ចិត្ត ដែល​កាយវិការ​គួរ​ឲ្យ​អស់​សំណើច​នេះ​ត្រូវ​ថត​បាន​ក្នុង​វីដេអូ៕

ប្រភព៖ Coconut ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;