បំណុល​ជាតិ​អាមេរិក កើន​ដល់​កម្រិត​ខ្ពស់​បំផុត​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

  • 2018-03-20 03:44:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​លើ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក បំណុល​ជាតិ​របស់​សហរដ្ឋអាមេរិក​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត គឺ ២១​ទ្រីលាន​ដុល្លារ នា​សប្ដាហ៍​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​រតនាគារ​ជាតិ​អាមេរិក។

ការ​កើន​ឡើង​បំណុល​ជាតិ​អាមេរិក​ដល់​កម្រិត​ខ្ពស់​បំផុត​នេះ គឺ​ក្រោយ​សភា​អាមេរិក​បាន​អនុម័ត ហើយ​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​ពន្យារ​លើ​ការ​កំណត់​ពិដាន​បំណុល កាលពី​ខែ​កុម្ភៈ ២០១៨ កន្លង​ទៅ ដោយ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាច​ខ្ចី​លុយ​ដោយ​គ្មាន​ដែន​កំណត់​រហូត​ដល់​ថ្ងៃ​ទី១ មីនា ២០១៩ ខាង​មុខ។

ចំណែក​គណៈកម្មាធិការ​ទទួល​បន្ទុក​ថវិកា​​រដ្ឋបាល​សហព័ន្ធ របស់​សភា​អាមេរិក បាន​ប៉ាន់ស្មាន​ថា ឱនភាព​សរុប​ប្រចាំ​ឆ្នាំ នឹង​កើន​ឡើង​រហូត​ដល់ ២,១​ទ្រីលាន​ដុល្លារ ហើយ​ធ្វើ​ឲ្យ​បំណុល​ជាតិ​អាមេរិក​កើន​ឡើង​កាន់តែ​ខ្ពស់​ជាង​មុន​បន្ដ​ទៀត៕

ប្រភព៖ CBSNews ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;