លោក ដូណាល់ ត្រាំ អបអរ​លោក​ពូទីន តាម​ទូរសព្ទ​ដែល​បាន​ជាប់​ជា​ប្រធានាធិបតី​បន្ត​ទៀត

  • 2018-03-20 22:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ទូរសព្ទ​ទៅកាន់​លោក វ្លាឌីមា ពូទីន ដើម្បី​បង្ហាញ​ការ​អបអរសាទរ ដែល​លោក​បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធានាធិបតី​រុស្ស៊ី​បន្ត​ទៀត។ លោក​ ដូណាល់ ត្រាំ បានថ្លែង​បញ្ជាក់​ឲ្យដឹង​ដូច្នេះ​នៅ​សេត​វិមាន កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៨។

លោក ដូណាល់ ត្រាំ បាន​ឲ្យដឹងថា​ក្នុង​កិច្ច​សន្ទនា​នោះ លោក ពូទីន ចង់​ឲ្យ​មាន​កិច្ច​ប្រជុំ​ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយក្រែន និង​ស៊ីរី និង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង។ ចំណែក​វិមាន​គ្រែមលីន ​បញ្ជាក់​ថា មេដឹកនាំ​ទាំង២ បាន​ពិភាក្សា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ ការ​ទប់ស្កាត់​ការ​រត់​ប្រណាំង​សព្វាវុធ ​និងការ​ជំរុញ​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​​ផងដែរ។

ការ​អបអរសាទរ​តាម​ទូរសព្ទ​ដូច្នេះ ធ្វើឡើង​តែ១ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​សេតវិមាន អះអាង​ថា មិនមាន​គម្រោង​ណាមួយ​អបអរ​លោក លោក ពូទីន​នោះទេ និង​ធ្វើឡើង​ក្នុងពេល​ដែល​មាន​ភាព​តានតឹង​ទៅលើ​បញ្ហា​នៃ​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ចូល​ក្នុង​ការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ​២០១៦​ផងដែរ៕

ប្រភព៖ The Wall Street Journal ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;