គម្រោង​ស្ពាន​២​កន្លែង ឆ្លងកាត់​ទន្លេ​នៅ​ភ្នំពេញ ត្រូវបាន​សិក្សា​រួចហើយ

  • 2018-03-20 23:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ស្ពាន​ឆ្លង​កាត់​ទន្លេ​ពី​ភ្នំពេញ-អរិយក្សត្រ និង​ភ្នំពេញ-ព្រែក​តាកុយ ត្រូវបាន​ក្រសួង​សិក្សា​រួចរាល់​ហើយ ខណៈ​ដី​នៅ​តំបន់​នោះ កំពុង​ឡើងថ្លៃ​យ៉ាង​ខ្លាំង។ ការ​ថ្លែង​បញ្ជាក់​នេះ នៅក្នុង​ពិធី​ចុះ​ហត្ថលេខា លើ MOU ស្តីពី “បើ​ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើក​បរ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឆ្នាំ​២០១៨” កាលពី​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៨។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
លោក ស៊ុន ចាន់ថុល បានមាន​ប្រសាសន៍​ថា «***ស្ពាន​អរិយក្សត្រ និង​ព្រែក​តាកុយ ពីរ​ហ្នឹង យើង​ខ្ញុំ​ថា គម្រោង​នេះ​បាន​សិក្សា​ហើយ ក៏​ប៉ុន្ដែ​មិន​ទាន់​បាន​ដាក់​ចូល នៅក្នុង​គម្រោង​ស្នើសុំ​ថវិកា​ពី​ប្រទេស​ចិន​ទេ***»។

លោក​អះអាង​ថា នា​ពេលថ្មីៗ​នេះ​ប្រទេស​កូរ៉េ បាន​សន្យា​ជូន សម្តេច ហ៊ុន សែន ថា ចង់​សាងសង់​ស្ពាន​មួយ​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​ថា សព្វថ្ងៃ​នេះ​នៅ​កម្ពុជា មាន​ស្ពាន​ដូចជា ស្ពាន​មិត្តភាព កម្ពុជា-ចិន និង​ស្ពាន​មិត្តភាព កម្ពុជា-ជប៉ុន។ ប៉ុន្តែ​​​ស្ពាន​មិត្តភាព កម្ពុជា-កូរ៉េ មិនទាន់​មាន​នៅឡើយ ទើប​កូរ៉េ​ធ្វើ​តាម​ការ​សន្យា​ចង់​មាន​ស្ពានមួយ​នៅ​កម្ពុជា ជា​ពិសេស ស្ពាន​ភ្នំពេញ -អរិយក្សត្រ និង​ភ្នំពេញ-ព្រែក​តាកុយ៕

ស្ពានជ្រោយចង្វារ (រូបតំណាង)

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;