ប្រធានាធិបតី​មីយ៉ាន់ម៉ា លា​លែង​ពី​តំណែង

  • 2018-03-21 05:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក U Htin Kyaw បាន​ប្រកាស​លាលែង​ពី​តំណែង​ប្រធានាធិបតី​មីយ៉ាន់ម៉ា​ហើយ នៅ​ថ្ងៃ​ទី២១ ខែមីនា​នេះ ក្រោយ​ឡើង​កាន់​តំណែង​នេះ រយៈពេល​​ជិត ២ឆ្នាំ។ នៅ​ក្នុង​សេចក្ដី​ប្រកាស​បាន​បញ្ជាក់​ថា ការ​លា​ឈប់​នេះ គឺដោយសារ​លោក U Htin Kyaw ចង់​សម្រាក។

លោក U Myint Swe អនុ​ប្រធានាធិបតី​ នឹង​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​ស្ដីទី ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​​ថ្ងៃ​ដែល​សភា​ជាតិ ជ្រើសតាំង​ប្រធានាធិបតី​​ជំនួស។

សូម​បញ្ជាក់ផងដែរ មុន​ការ​ប្រកាស​ជា​ផ្លូវការ​នេះ ក៏​ធ្លាប់​មានពាក្យ​ចចាមអារ៉ាម​ ទាក់ទង​នឹង​ការ​លាលែង​របស់​លោក U Htin Kyaw ផងដែរ នា​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​រដ្ឋាភិបាល និង​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក បាន​បដិសេធ។

លោក U Ktin Kyaw បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​មីយ៉ាន់ម៉ា ជំនួស​មេដឹកនាំ​យោធា Thein Sein កាលពី​ថ្ងៃ​ទី៣០ មីនា ឆ្នាំ​២០១៦ ពោល​គឺ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ឈ្នះ​ការ​បោះឆ្នោត៕

ប្រភព៖ Frontier Myanmar ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;