អ៊ីស្រាអែល​​ ទទួល​ស្គាល់​ថា​បាន​កម្ទេច​ទីតាំង​ផលិត​នុយក្លេអ៊ែរ​ស៊ីរី កាលពី​ជាង ១០ឆ្នាំ​មុន

  • 2018-03-23 08:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Benjamin Netanyahu ប្រធានាធិបតី​អ៊ីស្រាអែល​បាន​សរសើរ​កង​កម្លាំង​សន្តិសុខ​ជាតិ​សម្រាប់​ការ​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​ផលិត​នុយក្លេអ៊ែរ​របស់​ស៊ីរី​ នៅ​តំបន់​al-Kubar កាល​ពី​ឆ្នាំ ២០០៧ ក្រោយ​ពី​ឯកសារ​សម្ងាត់​នៃ​ប្រតិបត្តិការ​នេះ​បាន​បែក​ធ្លាយ​ កាល​ពី​ថ្ងៃ ២១ មីនា​។

លោក Netanyahu បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​ថា អ៊ីស្រាអែល​ពិត​ជា​បាន​នៅ​ពី​ក្រោយ​យុទ្ធនាការ​ដែល​គេ​ស្គាល់​ថា "Outside the Box Operation” ពិតមែន។

"រដ្ឋាភិបាល​អ៊ីស្រាអែល និង​ភ្នាក់ងារ​ចារកម្ម​ជាតិ​Mossad បាន​រារាំង​ប្រទេស​ស៊ីរី​ពី​ការ​អភិវឌ្ឍន៍​នុយក្លេអ៊ែរ​។ ពួក​គេ​(ស៊ីរី) សម​នឹង​ទទួល​រឿង​គ្រប់​បែបយ៉ាង។" នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍។

លោក ក៏​បាន​គំរាម​ដល់​អ៊ីរ៉ង់​ផង​ដែរ ជាមួយ​នឹង​ការ​វាយ​ប្រហារ​ដូច​គ្នា​នេះ​ ដោយថា គោល​នយោបាយ​របស់​អ៊ីស្រាអែល​គឺ​ស្ថិត​នៅ​ដដែល​ដើម្បី​ទប់ស្កាត់​សត្រូវ​របស់​ខ្លួន​ពី​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Xinhua ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;