អគ្គនាយកដ្ឋាន​កសិកម្ម បង្ហាញ​តួលេខ​នៃ​ការ​ប្រមូល​ផល​ស្រូវ​ប្រាំង​ឆ្នាំ​២០១៧-២០១៨

  • 2018-03-24 01:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី២២ ខែ​មីនា ឆ្នាំ​២០១៨ ការ​ប្រមូល​ផល​ស្រូវ​រដូវ​ប្រាំង​របស់​ប្រជា​កសិករ សម្រាប់​ឆ្នាំ​២០១៧-២០១៨ សម្រេច​បាន​ជិត​ ៤០ម៉ឺន​ហិកតា (៣៨១២៥១ ហិកតា) ស្មើនឹង៦៩% នៃ​ផ្ទៃ​ដី​អនុវត្ត និង​ទទួល​បាន​ទិន្នផល​ជិត ៤, ៤២តោនក្នុងមួយហិកតា។

របាយការណ៍​ដដែល បាន​បញ្ជាក់​ថា ការងារ​បង្ក​បង្កើន​ផល​កសិកម្ម​រដូវ​ប្រាំង​ឆ្នាំ ២០១៧-២០១៨ អនុវត្ត​បាន​ ជាង​ ៥០ម៉ឺន​ហិកតា (៥៥០៧៩៩ ហិកតា​) ដំណាំ​សាក​វប្បកម្ម​អនុវត្ត​បាន ជាង ១០​ម៉ឺន​ហិកតា (១០៧២៨៣ ហិកតា) និង​ដំណាំ​ឧស្សាហកម្ម​អនុវត្ត​បាន ជាង​ ១ម៉ឺន (១៦៣៥៥ ហិកតា)។

សូម​ទស្សនា​ឯកសារ​ខាងក្រោម៖

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;