ក្រុម​រាំ​ល្បី​របស់​ថៃ យក​បទ "មាន់​ស្រែ" មក Cover ដល់​ទៅ​៣ដង ឯអ្នក​មើល​​មាន​រាប់​លាន​នាក់

  • 2018-03-24 04:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"មាន់ស្រែ" ជា​បទ​ថ្មី​របស់ រ៉ាប៊ី ដែល​កំពុង​ល្បី​នា​ពេល​បច្ចុប្បន្ន មិន​ថា​​តែ​នៅ​កម្ពុជា​នោះ​ទេ សូម្បី​នៅ​ប្រទេស​ក្បែរខាង​ដូចជា​ថៃ​ក៏​យក​បទ​នេះ​ទៅ​រាំ Cover ផង​ដែរ។ តួ​យ៉ាង កាល​ពី​ពេល​ថ្មីៗ​នេះ​​មាន​ក្រុម​រាំ​ល្បី​មួយ​របស់​ថៃ​ឈ្មោះ The Inner Studio បាន​ចេញ​ជា​ MV រាំ Cover បទ​ "មាន់​ស្រែ" ដល់​ទៅ​៣​ដង​ឯណោះ។

នៅ​លើ​គណនី YouTube ផ្លូវ​ការ​របស់ The Inner Studio ដែល​មាន​អ្នក Subscribe ជាង​១​លាន​នាក់ គេ​សង្កេត​ឃើញ​ចំនួន​អ្នក​ទស្សនា​ការ​រាំ Cover បទ​ល្បី​របស់​កម្ពុជា​មួយ​នេះ​ មាន​ចំនួន​​សរុប​មិន​តិច​ជាង ៣​លានដង​ឡើយ (គិត​ត្រឹម​ថ្ងៃ​ទី​២៤ មីនា ២០១៨)។ ការ​រាំ Cover លើក​ដំបូង មាន​អ្នក​ទស្សនា ២,២​លាន​ដង លើក​ទី​២ ៨៨​ម៉ឺន​ដង ហើយ​លើក​ទី​៣ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២៣​មីនា មាន​​អ្នក​ទស្សនា​ជាង ២២​ម៉ឺន​ដង៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;