ឆេះផ្សារ​ទំនើប​មួយ​កន្លែង​នៅ​រុស្ស៊ី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់

  • 2018-03-25 23:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​យ៉ាង​ហោច​ណាស់ មនុស្ស ៣៧នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ឆេះ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ក្រុង​ Kemerovo តំបន់​ស៊ីប៊ីរី ប្រទេស​រុស្ស៊ី កាលពី​យប់មិញ​នេះ (២៥ មីនា)។

ក្រៅពី​អ្នក​ស្លាប់ នៅ​មាន​មនុស្ស​ជាច្រើននាក់ទៀតកំពុង​បាត់ខ្លួន ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់ អាច​នឹង​បន្ត​កើន​ឡើង​ថែមទៀត។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​រុស្ស៊ី។

អគ្គិភ័យ​បាន​ចាប់ផ្ដើម​ឆាបឆេះ​នៅ​ជាន់​ខាងលើ​នៃ​ផ្សារ​ទំនើប​ Winter Cherry ចំ​ពេល​អ្នក​ជន​រងគ្រោះ​ភាគច្រើន កំពុង​ស្ថិត​នៅ​ក្នុង​រោងកុន។

មកទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ​នៃ​ការ​ឆេះ​នេះ​នៅ​ឡើយ​ទេ ខណៈ​អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើប​អង្កេត។

សូមបញ្ជាក់ថា ផ្សារ​ទំនើប​ដែល​ឆេះនេះ បាន​បើកកាលពីឆ្នាំ២០១៣ ដែល​នៅ​ក្នុង​នោះ រួម​មាន​រោងកុន ភោជនីយដ្ឋាន កន្លែង​សោណា កន្លែង​បោះ​ប៊ូលីង និង​សួន​សត្វ​សម្រាប់​កុមារ​ជាដើម៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;