កំណត់ត្រា​ចំនួន​៨ រង់ចាំ Man City បំបែក

  • 2018-04-07 07:49:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ Manchester City នឹង​លើក​ពាន​ English Premier League ជា​លើក​ទី​៣​ ឬ​លីគ​កំពូល​អង់គ្លេស​ (គិត​ទាំង​ពាន​ចាស់​ និង​ថ្មី​) ជា​លើក​ទី​៥​ បើ​សិន​ពួកគេ​អាច​យក​ឈ្នះ​ Manchester United នៅ​យប់នេះ​ និង​អាច​បំបែក​កំណត់ត្រា​ចំនួន៨។

ក្លឹប​ Manchester City
កំណត់ត្រា​សំខាន់​ជាង​គេ​គឺ​ការ​លើក​ពាន​លឿន​បំផុត​ដែល​កាន់​កាប់​ដោយ​ Manchester United ផ្ទាល់។​ កាល​ពី​រដូវកាល​ ២០០០-០១ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​តា​ Sir Alex បិសាច​ក្រហម​បាន​លើក​ពាន​នៅ​ថ្ងៃ​ទី​១៤​មេសា ដូច្នេះ​បើ​ឈ្នះ​យប់​នេះ​ City នឹង​បំបែក​វា​បាន​ហើយ។

កំណត់ត្រា​ផ្សេង​ៗ​ទៀត​ដែល​ City អាច​នឹង​បំបែក​បាន​មាន​ដូចជា៖

១ - ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​កាន់​កាប់​ដោយ​ Chelsea (៩៥​ពិន្ទុ)

២ - ក្រុម​ដែល​ឈ្នះ​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​ កាន់កាប់​ដោយ​ Chelsea (៣០​ប្រកួត)

៣ - ក្រុម​ឈ្នះ​ក្នុង​ទឹកដី​ច្រើន​បំផុត​ កាន់​កាប់​ដោយ Chelsea, Man Utd និង​ City ខ្លួន​ឯង​ (​១៨​ដង)

៤ - ក្រុម​ឈ្នះ​ក្រៅ​ដី​ច្រើន​បំផុត​ កាន់​កាប់​ដោយ​ Chelsea (២០០៤/០៥)

៥ - ក្រុម​ដែល​ស៊ុត​ចូល​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​កាន់កាប់​ដោយ​ Chelsea (១០៣​គ្រាប់)

៦ - ក្រុម​ស៊ុត​ក្រៅ​ដី​បាន​ច្រើន​បំផុត​ក្នុង​មួយ​រដូវ​កាល​កាន់កាប់​ដោយ​ Liverpool (៤៨​គ្រាប់)

៧ - គម្លាត​ពិន្ទុ​ឆ្ងាយ​ពី​ក្រុម​លេខ​ពីរ​ច្រើន​បំផុត​កាន់​កាប់​ Man Utd (១៨​ពិន្ទុ)៕​

អត្ថបទ៖ វិរ័ត្ន

អត្ថបទថ្មី
;