បើ​ទទួល​បាន​សារ​បែប​នេះ បាន​ន័យ​ថា Facebook របស់​អ្នក​ត្រូវ​គេ​លួច​ទិន្នន័យ​ហើយ!

  • 2018-04-10 03:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Facebook បាន​ចាប់​ផ្ដើម​បញ្ចេញ​សារ​ជូន​ដំណឹង​មួយ​ប្រភេទ​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន ក្នុង​ករណី​ណា​គណនី​​ទាំង​នោះ​ធ្លាប់​មាន​គេ​លួច​យក​ទិន្នន័យ។ ការ​ផ្ដល់​ដំណឹង​នេះ ធ្វើ​ឡើង​​ក្រោយ​ពី​កើត​មាន​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់ Facebook ប្រមាណ​ជាង ៨៦​លាន​នាក់​ទៅ​ឲ្យ​ក្រុមហ៊ុន Cambridge Analytica កាល​ពី​ពេល​ថ្មីៗ។

ផ្ទាំង​សារ (ដូច​រូប​ខាង​លើ) នឹង​លោត​នៅ​លើ News Feed របស់​គណនី Facebook ដែល​ធ្លាប់​រង​គ្រោះ​ពី​ការ​លួច​ទិន្នន័យ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ចាត់​វិធានការ​ការពារ ដូច​ជា​ធ្វើ​ការ​លុប​ចោល​កម្មវិធី​ផ្សេង​​ៗ ដែល​ធ្លាប់​ភ្ជាប់​ជាមួយ​គណនី Facebook ជា​ដើម។ ដោយ​ឡែក គណនី Facebook ដែល​មិន​រង​ការ​ប៉ះពាល់ នឹង​មិន​ឃើញ​មាន​ផ្ទាំង​សារ​នេះ​ឡើយ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;