អាមេរិក​ព្រម​ជួយ​តៃវ៉ាន់​ផលិត​នាវា​មុជទឹក​ តែ​ចិន​ប្រឆាំង​ដាច់ខាត

  • 2018-04-11 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាលទីក្រុងប៉េកាំង បាន​ប្រកាសថា​ ខ្លួន​ប្រឆាំង​ដាច់​ខាតចំពោះទង្វើ​របស់​អាមេរិក​ដែល​ចង់លក់​អាវុធ​ឲ្យ​ទៅ​កោះ​តៃវ៉ាន់ ក្រោយ​ពី​រដ្ឋបាល​លោក​ដូណាល់​ ត្រាំ បាន​យល់​ព្រម​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុម​ហ៊ុន​អាមេរិក​ ដើម្បី​ជួយ​តៃវ៉ាន់​ក្នុង​ការ​ផលិត​នាវា​មុទ​ទឹកដោយ​ខ្លួន​ឯង​។ នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក​Wu Qian អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន ក្នុង​សេចក្តីថ្លែងការណ៍ កាល​ពី​ថ្ងៃ០៩ មេសា ឆ្នាំ២០១៨។

លោក Wu Qian អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិចិន​ ឆ្លើយសំនួរ​អ្នក​កាសែតក្នុង​សន្និសីទកាសែតប្រចាំ​ខែ​ កាលពី​ថ្ងៃ២៥ មករា ឆ្នាំ២០១៨ (រូបភាព៖ mod.gov.cn)
លោក​Wu Qian បាន​បន្តថា រដ្ឋាភិបាល​ចិន​ ទទូច​ឲ្យ​សហរដ្ឋអាមេរិក​គោរពតាម​គោលការណ៍​ចិនតែមួួយ រួម​ទាំង​បញ្ឈប់​រាល់​ទំនាក់​ទំនង​យោធា​គ្រប់​រូបភាព​ទាំង​អស់​ជាមួយ​តៃ​វ៉ាន់ រួម​ទាំង​ការ​លក់​អាវុធ​ផង​ដែរ។

"យោធា​ចិន មាន​សមត្ថភាព​ និង​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​បង្ក្រាប​រាល់​សកម្មភាព​ទាំង​អស់​ ដែល​ប៉ុនប៉ង​ផ្ដាច់​ខ្លួន​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​ចិន។ រដ្ឋាភិបាល​ចិន​ នឹង​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ការ​ពារ​ឲ្យ​បាន​នូវ​អធិបតេយ្យភាព​ សន្តិសុខ និង​បូរណភាព​ទឹក​ដី។" នេះ​បើ​តាម​ការ​សង្កត់​ធ្ងន់​របស់​លោក Wu Qian នៅ​ចុង​បញ្ចប់​នៃ​សេចក្តី​ថ្លែង​ការណ៍៕

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;