អង់គ្លេស​ត្រៀម​បញ្ជូន​នាវា​ចម្បាំង​ថ្មី​១​គ្រឿង ទៅ​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង

  • 2018-04-11 04:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវា​ចម្បាំង​ទី​៣​របស់​អង់គ្លេស នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ដើម្បី​ពង្រឹង​បន្ថែម​នូវ​ការ​អនុវត្ត​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។

គម្រោង​នេះ នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​២០១៨ ហើយ​នាវា​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​មាន​ឈ្មោះ​ថា HMS Albion។ នាវា​ចម្បាំង​២​គ្រឿង​លើក​មុន មាន​ឈ្មោះ HMS Sutherland និង HMS Argyll។

HMS Albion នឹង​ចូលរួម​សហការ​គ្នា​ជាមួយ​ប្រទេស​អូស្ត្រាលី ម៉ាឡេស៊ី នូវែលហ្សេឡង់ និង​សិង្ហបុរី ក្នុង​គោល​បំណង​ពង្រឹង​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ទប់​ស្កាត់​ការ​ដឹក​ទំនិញ​តាម​កប៉ាល់​ខុស​ច្បាប់​ទៅ​កាន់​ក្រុង​ព្យុងយ៉ាង។

នា​អំឡុង​ពេល​២-៣​ខែ​កន្លង​មក​នេះ កប៉ាល់​​ចិន​ប្រមាណ ៥-៦​គ្រឿង ត្រូវ​បាន​ឃាត់​ទុក ដោយសារ​តែ​លួច​ដឹក​ប្រេង​យ៉ាង​សម្ងាត់​ទៅ​ឲ្យ​កប៉ាល់​កូរ៉េ​ខាង​ជើង នៅ​ក្នុង​តំបន់​ដែន​សមុទ្រ​អន្តរជាតិ៕

ប្រភព៖ Sky News ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;