លោក កឹម សុខា ស្នើឲ្យ​អ្នក​នយោបាយ​ខ្មែរ​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា

  • 2018-04-12 09:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​អ្នក​នយោបាយ​ខ្មែរ និងអ្នក​ដឹកនាំ​ប្រទេស ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា និង​កុំយក​ខ្មែរ​គ្នា​ឯង​ជាសត្រូវ។ នេះបើតាម​ខ្លឹមសារ​១នៅក្នុង​សារ​លិខិត​របស់​លោក កឹម សុខា ដែល​បាន​ផ្ញើពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ នៅថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០១៨នេះ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំខ្មែរ។

លោក កឹម សុខា ថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ មុនពេលជាប់ពន្ធនាគារ
លោកបាន​លើកឡើង​ក្នុងសារ​លិខិតនោះ​ថា សេចក្តីសុខ និង​សន្តិភាព​ពិត​ប្រាកដ​អាចកើត​មាន​ឡើង លុះត្រាតែ​ម្ចាស់ស្រុក​ទាំងអស់​គ្នា អាច​រស់នៅ​បាន​ដោយ​មាន​យុត្តិធម៌ និង​គ្មាន​ការភ័យខ្លាច។ លោក​បន្ត​ថា មានតែ​ព្រហ្មវិហារធម៌​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​អ្នក​ដឹកនាំ​ម្នាក់ យកឈ្នះ​លើ​ទឹកចិត្ត​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ និង​រក្សា​ក្តីស្រឡាញ់​គោរព​ជា​និរន្ត មិនថា​នៅក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

នៅចុង​បញ្ចប់​នៃ​សារ​លិខិត​នេះ លោក កឹម សុខា បាន​សរសេរ​យ៉ាង​ដូច្នេះថា៖ «ខ្ញុំ​ព្រះករុណា ខ្ញុំសូម​បួងសួង និង​ឧទ្ទិស​ដល់​បារមី​វត្ថុ​ស័ក្តិសិទ្ធិ សូម​ទេវតា​ឆ្នាំថ្មី សូម​ឲ្យខ្មែរ​ទាំងអស់​គ្នា​រស់នៅ​ដោយការ​យោគយល់​គ្នា ដោយ​សាមគ្គីធម៌ ដោយ​ក្តី​មេត្តា និង​ដោយ​ការ​រីក​ចម្រើន​គ្រប់ៗគ្នា​ជាដរាប​រៀង​ទៅ»៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;