សម្តេច ស ខេង ឲ្យប្រជាពលរដ្ឋរាយការណ៍ពីភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន
- 2018-04-22 01:46:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ស ខេង ឲ្យប្រជាពលរដ្ឋរាយការណ៍ពីភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន
ចន្លោះមិនឃើញ
សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រាយការណ៍ពីភាពអសកម្មរបស់អាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន ទៅថ្នាក់ជាតិ តាមរយៈបណ្ដាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជួយដោះស្រាយឲ្យបានទាន់ពេលវេលា។ ការថ្លែងនេះ បានធ្វើឡើងក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តទួលពង្រ ស្ថិតនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨។
រដ្ឋមន្រ្តីមហាផ្ទៃរូបនេះ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន កុំឲ្យបែងចែករឿងគណបក្សនិងនិន្នាការនយោបាយ ដោយក្នុងឋានៈជាអាជ្ញាធរ គឺគ្មានសិទ្ធិបែងចែកថា អ្នកនេះស អ្នកនោះខ្មៅ អ្នកនេះខៀវ អ្នកនេះក្រហម នោះទេ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានស្នើឲ្យអាជ្ញាធរនៅមូលដ្ឋាន និងអ្នកដឹកនាំប្រកាន់ឥរិយាបទសុភាពរាបសារ គោរពប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋ៕