សប្ដាហ៍​ទី៥ ណាហ្គាវើល បន្ត​ឈរ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា

  • 2018-04-23 01:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ណាហ្គាវើល បាន​រក្សា​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​តារាង​លីគ​កំពូល​កម្ពុជា បន្ទាប់ពី​យក​ឈ្នះ​ក្លឹប​អាស៊ីអឺរ៉ុប ដោយ​លទ្ធផល ៣-០ ក្នុង​សប្ដាហ៍​ទី​៥។ ណាហ្គាវើល មាន ១៣​ពិន្ទុ ស្មើ បឹង​កេត ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​លើស​បឹង​កេត​ចំនួន ២​គ្រាប់​។

ក្លឹបណាហ្គាវើល

ដោយឡែក ក្រុម​ការពារ​តំណែង​ជើងឯក បឹង​កេត បាន​បំបាក់​ក្រុម ក្រសួង​ការពារជាតិ ដោយ​លទ្ធផល ២-០ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ។ សម្រាប់​គូ​សំខាន់​កាលពី​ថ្ងៃ​អាទិត្យ គឺ​ការ​ប៉ះគ្នា​រវាង ព្រះខ័ន​រាជស្វាយរៀង ជាមួយ ភ្នំពេញ​ក្រោយ ដែល​ជា​លទ្ធផល ម្ចាស់ផ្ទះ​នៃ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង បាន​លត់​ក្រុម​ភ្ញៀវ ដោយ​លទ្ធផល ៦-៣។

ព្រះខ័នរាជ​ស្វាយរៀង និង​ភ្នំពេញក្រោន ឈរ​នៅ​ចំណាត់​ថ្នាក់​ប្រកៀកប្រកិត​គ្នា ពោល​គឺ​លេខ៦ មាន​៨ពិន្ទុ (ព្រះខ័នរាជ​ស្វាយរៀង) និង​លេខ​៧ មាន​៧ពិន្ទុ (ភ្នំពេញ​ក្រោន)។

​មកទល់​សប្ដាហ៍​ទី៥ ក្លឹប​វេស្ទើន​ភ្នំពេញ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ ពោល​គឺ​ចាញ់​ទាំង៥​ប្រកួត ដោយ​ការ​ប្រកួត​ចុងក្រោយ​ត្រូវ​បាន​ក្រុម​ភ្ញៀវ វិសាខា លត់​ដោយ​លទ្ធផល ០-៣ នៅ​កីឡដ្ឋាន​វេស្ទើន។

លទ្ធផល​គូ​ដទៃ​ទៀត ក្នុង​សប្ដាហ៍​ទី​៥៖

  • Soltilo Angkor ១-២ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

  • Angkor Tiger ៣-១ អគ្គិសនី​កម្ពុជា

ការប្រកួតរវាង Soltilo Angkor ជាមួយ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពីថ្ងៃទី២១ មេសា

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;