កម្ពុជា ប៉ះ​ឡាវ ក្នុង​ពាន​ស្តេច​ព្រុយណេ នៅ​ថ្ងៃស្អែក

  • 2018-04-27 09:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U21 កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ប្រាក់ សុវណ្ណារ៉ា នឹង​ប៉ះ​ក្រុម U21 ឡាវ ក្នុង​ពូលB នា​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ៧ និង​១៥នាទី​យប់ ក្នុង​ពានរង្វាន់​ស្តេច​ព្រុយណេ Hassanal Bolkiah Trophy។

លោក ប្រាក់ សុវណ្ណារ៉ា កំពុងបង្វឹកកូនក្រុមនៅប្រទេសព្រុយណេ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ (រូបថត៖ FB សហព័ន្ធបាល់ទាត់កម្ពុជា)
ក្នុងពូល​នេះ មាន​៣ក្រុម គឺ​កម្ពុជា ឡាវ និង​សិង្ហបុរី។ ការ​ប្រកួតលើកដំបូងរបស់ឡាវ កាលពីថ្ងៃទី២៥ ខែមេសា គឺបានចាញ់សិង្ហបុរី ១-៥ រួចមកហើយ។ ដូច្នេះសិង្ហបុរី កំពុងនាំមុខគេក្នុងតារាង មាន​៣ពិន្ទុ។

ដោយឡែក​នៅក្នុងពូល B នៅថ្ងៃនេះ គឺមាន២គូដែលត្រូវប្រកួតរួមមាន៖ ម្ចាស់ផ្ទះ​ព្រុយណេ ប៉ះថៃ និងទីម័រឡេស្ត ប៉ះមីយ៉ាន់ម៉ា។ ក្រុមទាំង៤ ក្នុងពូលនេះ បានចាប់ផ្តើមធ្វើការប្រកួតម្តងរួចមកហើយ កាលពីថ្ងៃទី២៣ និង២៤ ខែមេសា ជាលទ្ធផល​ទីម័រឡេស្តកំពុងនាំមុខគេក្នុងពូលមាន ៣ពិន្ទុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;