ស្ថានភាព​ជំងឺ​គ្រូ​តា Man Utd យ៉ាង​ណា​ហើយ?

  • 2018-05-08 02:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Sir Alex Ferguson អតីត​អ្នកចាត់ការ​ក្លឹប​បិសាច​ក្រហម Manchester United បាន​ដឹង​ខ្លួន និង​អាច​និយាយ​បាន​វិញ ក្រោយ​ទទួល​ការ​វះកាត់ ដោយសារ​បញ្ហា​ឈាម​កក​ក្នុង​ខួរក្បាល​។ នេះ​បើ​តាម​ប្រភព​ជិត​ស្និត​ជាមួយ​លោក ប្រាប់​ដល់​ភ្នាក់ងារ​សារ​ព័ត៌មានThe Sun កាល​ពី​ពេល​ថ្មីៗ​នេះ។

ទោះ​ជា​យ៉ាងណា ក្រុម​គ្រួសារ និង​ក្លឹប Man Utd មិន​ទាន់​ធ្វើការ​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ស្ថានភាព​របស់​លោក Sir Alex ដែល​មាន​វ័យ​៧៦ឆ្នាំ នៅ​ឡើយ​ទេ។

Sir Alex ជួយឲ្យ Man Utd ឈ្នះ​ពាន​រង្វាន់ EPL ចំនួន​ ១៣លើក (រូបថត៖ Stu Forster)
លោក Sir Alex Ferguson កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Salford Royal ក្នុង​ក្រុង Salford ប្រទេស​អង់គ្លេស ដោយ​ទទួល​ការ​វះកាត់​ខួរក្បាល​ និង​មាន​ការ​ថែទាំ​យ៉ាង​ហ្មត់​ចត់​។ ក្រុម​គ្រួសារ​របស់​លោក បាន​ស្នើសុំ​មិន​បញ្ចេញ​ស្ថានភាព​ជំងឺ​របស់​លោក​ជា​សាធារណៈ​ឡើយ ដោយ​សុំ​ជា​ភាព​ឯកជន។

​ចំណែក​សមាជិក​ក្រុម​បិសាច​ក្រហម បាន​សន្យា​ថា ពួកគេ​នឹង​ដណ្ដើម​ពានរង្វាន់ FA Cup រដូវ​កាល​នេះ សម្រាប់ Sir Alex ដើម្បី​ឲ្យ​គាត់​បាន​ទស្សនា​ពួកគេ​លើក​ពាន​ក្នុង​កញ្ចក់​ទូរទស្សន៍។ គួរ​បញ្ជាក់​ថា Man Utd នឹង​ប៉ះ Chelsea នៅ​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup នា​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ​២០១៨៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;