របស់​បញ្ចាំ​ស្នេហ៍​ម្ចាស់ក្សត្រី​អេស្ប៉ាញ​កាល​ពី​៣០០​ឆ្នាំ​មុន ដាក់​លក់​បាន​តម្លៃ​រាប់​លាន​ដុល្លារ

  • 2018-05-16 02:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពេជ្រ​ខៀវ​ដ៏​កម្រ​មួយ ដែល​មាន​អាយុ​កាល​៣០០​ឆ្នាំ ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​កម្មវិធី​ដេញ​ថ្លៃ Geneva កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៨​ម្សិលមិញ។ តម្លៃ​ដែល​ពេជ្រ​ខៀវ​នេះ​លក់​បាន​គឺ ៦,៧​លាន​ដុល្លារ​អាមេរិក។

ពេជ្រ Farnese Blue/ រូបភាព៖ EPA
ពេជ្រ​ខៀវ​នេះ មាន​ឈ្មោះ​ថា Farnese Blue។ វា​ត្រូវ​បាន​ស្ដេច Philip V នៃ​ប្រទេស​អេស្ប៉ាញ យក​ធ្វើ​ជា​កាដូ​អភិសេក​ទៅ​ឲ្យ​អគ្គមហេសី​របស់​ទ្រង់​ព្រះ​នាម Elizabeth Farnese នៅ​ក្នុង​ឆ្នាំ​១៧១៥។ គ្រាប់​ពេជ្រ Farnese Blue ត្រូវ​​បាន​ប្រគល់ និង​រក្សា​ទុក​នៅ​ក្នុង​ខ្សែ​រាជវង្ស​មិន​តិច​ជាង ៧​ជំនាន់​នោះ​ទេ។ នៅ​ពេល​អ្នក​ដែល​ស្នង​ត្រកូល​របស់​រាជវង្ស​ទាំង​នោះ​បាន​រៀប​អភិសេក​​ជាមួយ​ខ្សែ​រាជវង្ស​បណ្ដា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត ពេជ្រ Farnese Blue ក៏​បាន​ផ្លាស់ប្ដូរ​ទៅ​កាន់​ប្រទេស​បារាំង រួច​មក​ដល់​អ៊ីតាលី និង​ចុង​ក្រោយ​នៅ​ប្រទេស​អូស្ត្រាលី៕
ស្ដេច Philip V និង​ម្ចាស់​ក្សត្រី Elizabeth Farnese/ រូបភាព៖ pinterest

ប្រភព៖ BBC | Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;