លក្ខណៈពិសេសរបស់នាវាដឹកយន្តហោះ Shandong ដែលចិនទើបដាក់ដំណើរការ
- 2018-05-16 08:15:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លក្ខណៈពិសេសរបស់នាវាដឹកយន្តហោះ Shandong ដែលចិនទើបដាក់ដំណើរការ
ចន្លោះមិនឃើញ
កងទ័ពរំដោះប្រជាជនចិន កាលពីថ្ងៃទី១៣ ខែឧសភា ២០១៨ បានដាក់ឲ្យដំណើរការសាកល្បងនាវាផ្ទុកយន្តហោះ Shandong ដែលជានាវាផ្ទុកយន្តហោះដំបូងគេផលិតនៅក្នុងប្រទេសចិន។ នាវាផ្ទុកយន្តហោះ Shandong គឺជានាវាផ្ទុកយន្តហោះទីពីររបស់ចិន បន្ទាប់ពីនាវាផ្ទុកយន្តហោះ Liaoning ដែលបានដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១២ កន្លងទៅ។
លក្ខណៈរបស់នាវាដឹកយន្តហោះ Shandong៖
ទម្ងន់៖ ៦៥០០០តោន ដោយអភិវឌ្ឍចេញពីប្រភេទនាវាផ្ទុកយន្តហោះ Liaoning ដែលមានទម្ងន់ ៦០០០០តោន។
ប្រវែង៖ បណ្ដោយ ៣១៥ម៉ែត្រ ទទឹង ៧៥ម៉ែត្រ
ល្បឿន៖ ៥៧ គីឡូម៉ែត្រក្នុងមួយម៉ោង
អាវុធ៖ បំពាក់ប្រព័ន្ធមីស៊ីល 18 Cell Missile system និងប្រព័ន្ធកាំភ្លើងប្រភេទ CIWS សម្រាប់បាញ់ប្រឆាំងមីស៊ីលរយៈចម្ងាយខ្លី និងសត្រូវតាមអាកាស
នាវានេះ អាចផ្ទុកយន្តហោះចម្បាំងចន្លោះពី ៣៨ ដល់ ៤០គ្រឿង ដែលក្នុងនោះ មានដូចជា យន្តហោះចម្បាំងប្រភេទ Shenyang J-15 ចំនួន ៣២គ្រឿង ឧទ្ធម្ភាគចក្រប្រភេទ Changhe Z-18 ចំនួន ៦គ្រឿង និងឧទ្ធម្ភាគចក្រប្រភេទ Harbin Z-9 ចំនួន ២គ្រឿង។
សូមបញ្ជាក់ថា នាវាដឹកយន្តហោះនេះ នឹងដាក់ដំណើរការសាកល្បងចន្លោះពី ៦ខែ ដល់ ១២ខែ មុនដាក់ឲ្យដំណើរការជាផ្លូវការ៕
វីដេអូការដាក់ឲ្យដំណើរការសាកល្បងនាវាដឹកយន្តហោះ Shandong