Updated៖ យប់​មិញ ប៉ូលិស​ចុះ​ឆែកឆេរ ៥​ទីតាំង ពាក់ព័ន្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី Najib Razak

  • 2018-05-17 08:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​ម៉ាឡេស៊ី បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ទីតាំង ៥​កន្លែង ចាប់​ទាំង​ពី​យប់​ថ្ងៃ​ទី១៦ ខែ​ឧសភា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី១៧ ខែ​ឧសភា ២០១៨​នេះ ពាក់ព័ន្ធ​នឹង​អតីត​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក Najib Razak ដែល​ក្នុង​នោះ ក៏​មាន​ទាំង​ផ្ទះ​ដែល​ក្រុម​គ្រួសារ​របស់​លោក​រស់នៅ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ប៉ូលិស​ម៉ាឡេស៊ី។

លោក Najib Razak អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី អំឡុង​ឃោសនាបោះឆ្នោត
មេធាវី​ម្នាក់​របស់​លោក Najib Razak បញ្ជាក់​ថា ប៉ូលិស​បាន​រឹប​អូស​កាបូប​ដៃ និង​វត្ថុ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទៀត​ពី​ផ្ទះ​របស់​លោក Najib ដែល​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កង្វក់។

សូម​បញ្ជាក់​ថា ការ​ចុះ​ឆែកឆេរ​នៅ​ផ្ទះ​របស់​លោក Najib នេះ ធ្វើឡើង​បន្ទាប់ពី​លោក​ព្យាយាម​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​កន្លង​ទៅ។ ប៉ុន្តែ​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​ដាក់​ឈ្មោះ​របស់​លោក Najib និង​ភរិយា ក្នុង​បញ្ជី​ខ្មៅ ដោយ​មិន​អនុញ្ញាត​ឲ្យពួកគាត់​ចេញ​ពី​ប្រទេស​ឡើយ៕

ប៉ូលិស​ម៉ាឡេស៊ី ឆេកឆេរ​ផ្ទះ​របស់​លោក Najib Razak កាលពី​យប់​មិញ

ប្រភព៖ Reuters ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;