កន្លែង​ធ្វើ​លិខិត​ឆ្លងដែន​ថ្មី នៅ​ខេត្ត​ចំនួន​៣ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​ដំណើរការ​ហើយ

  • 2018-05-17 09:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដាក់​ឱ្យ​ដំណើរការ​សាខា​ផ្តល់​សេវា​លិខិត​ឆ្លងដែន​ធម្មតា​គំរូ​ថ្មី នៅតាម​ខេត្ត​ចំនួន៣​ទៀត គឺ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​កោះកុង។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​នាយកដ្ឋាន​អត្ត​សញ្ញាណកម្ម នៅថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ​២០១៨​នេះ។

លិខិតឆ្លងដែនគំរូថ្មី (ឆ្វេង) និងលិខិតឆ្លងដែនគំរូចាស់ (ស្តាំ)
អាសយដ្ឋាន​សាខាផ្តល់​សេវាលិខិត​ឆ្លងដែន​ធម្មតា​គំរូ​ថ្មី នៅតាម​ខេត្ត​ចំនួន​៣​ខាងលើនេះ រួមមាន៖
  • ខេត្ត​បាត់ដំបង៖ នៅ​ដីឡូតិ៍​លេខ F29 ភូមិ​ជំនីក ឃុំ​អន្លង់វិល ស្រុក​សង្កែ។ ទូរសព្ទ​ទំនាក់​ទំនង៖ ០៧០ ៨៦៨ ៦៨៨។

  • ខេត្ត​បន្ទាយ​មានជ័យ៖ ផ្ទះលេខ៥២-៥៤ ភូមិ​គីឡូម៉ែត្រលេខ៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត។ ទូរសព្ទ​ទំនាក់ទំនង៖ ០៦១ ២១១ ១៩៨។

  • ខេត្ត​កោះកុង៖ ស្ថិត​នៅភូមិ​លេខ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ។ ទូរសព្ទ​ទំនាក់ទំនង៖ ០៨១ ៨៤៤ ៨១២។

អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណកម្ម​បញ្ជាក់​ថា ការដាក់​ឱ្យ​ដំណើរការ​សាខា​ទាំង៣​ខាងលើ​នេះ គឺ​ដើម្បី​លើក​កម្ពស់​ការផ្តល់​សេវាលិខិត​ឆ្លងដែន​ធម្មតា​ជូន​ប្រជាពលរដ្ឋ​ឱ្យកាន់តែ​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស ដែល​នឹង​ចាប់ផ្តើម​អនុវត្តចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;