សម្តេច ហ៊ុន សែន ប្រកាស​ថា ចំនួន​អ្នក Like ហ្វេសប៊ុក​សម្តេច ឡើងដល់ ១០លាន​នាក់​ហើយ

  • 2018-05-20 14:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយប់​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ថា ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្តេច "Samdech Hun Sen, Cambodian Prime Minister" មាន​ចំនួន​អ្នក​គាំទ្រ​ចូលចិត្ត (Like) និង​តាមដាន ដល់ ១០លាន​នាក់​ហើយ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច ហ៊ុន សែន បាន​លើកឡើង​ថា តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក សម្តេច​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធិ ​និង​កក់ក្ដៅ​បំផុត​ជាមួយ​មន្រ្តីរាជការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ ប្រជាពលរដ្ន​ ​យុវជន​ ព្រមទាំង​កម្មករ​ និង​កម្មការិនី​ទូទាំង​ប្រទេស​។

ទន្ទឹមនឹងនេះ​ តាម​រយៈ​ហ្វេសប៊ុក គឺ​សម្តេច បាន​ដឹង​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ និងបាន​ទទួល​នូវ​សំណូមពរ​ផ្សេងៗ ហើយ​ក៏បាន​ដោះស្រាយ​នូវ​បញ្ហា​មួយចំនួនធំ​​នា​ពេល​កន្លងមក​ ប្រកបដោយ​ជោគជ័យ​​ទៀតផង។

សម្តេច​នាយករដ្ឋមន្រ្តី បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន​ ត្រូវ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ ឱ្យ​មាន​ប្រយោជន៍​ដល់ខ្លួនឯង​ផង​ និងដល់​សង្គមផង​ ជាមួយ​នឹងការ​ទទូល​ខុសត្រូវ​ខ្ពស់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;