អ៊ីស្រាអែល​ក្លាយ​ជា​ប្រទេស​ដំបូង​គេ ដែល​វាយ​ប្រហារ​ពី​ដែន​អាកាស​ដោយ​ប្រើ​យន្តហោះ​ចម្បាំង F-35

  • 2018-05-22 09:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តមសេនីយ៍ Amikam Norkin មេបញ្ជាការ​កងទ័ព​អាកាស​អ៊ីស្រាអែល បាន​បញ្ជាក់​ថា អ៊ីស្រាអែល​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ ក្នុង​ពិភពលោក ដែល​បាន​បើក​ការ​វាយ​ពី​ដែន​អាកាស​ដោយ​ប្រើ​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ចុងក្រោយ​របស់​អាមេរិក F-35។

យន្តហោះ​ចម្បាំង​ F-35 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin Corp របស់​អាមេរិក
ការ​បញ្ជាក់​របស់​មេបញ្ជាការ​កងទ័ព​អ៊ីស្រាអែល​រូប​នេះ បាន​ធ្វើ​ឡើង​នៅ​សន្និសីទ​មួយ នៅ​ក្រុង Herzilya របស់​អ៊ីស្រាអែល នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ២០១៨​នេះ ដោយ​មាន​ការ​បង្ហាញ​រូបភាព​យន្តហោះ​ចម្បាំង F-35 ហោះ​លើ​រដ្ឋធានី Beirut របស់​លីបង់​ផង​ដែរ។

មេទ័ព​អ៊ីស្រាអែល​ថា "យើង​បាន​ប្រើ​យន្តហោះ​ចម្បាំង F-35 នៅ​តំបន់​មជ្ឈិមបូព៌ា និង​បាន​វាយ​ប្រហារ ២​លើក​មក​ហើយ លើ​ទីតាំង ២​ផ្សេង​គ្នា"។ ជាមួយ​គ្នា​នេះ លោក​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ការ​វាយប្រហារ​ពី​យន្តហោះ​ចម្បាំង F-35 មាន​មីស៊ីល​ជាង ១០០​គ្រាប់ ត្រូវ​បាន​បាញ់​សំដៅ​មក​យន្តហោះ​ចម្បាំង F-35 ប៉ុន្ដែ​ពុំ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​នោះ​ទេ។

សូម​បញ្ជាក់​ថា ប្រទេស​អ៊ីស្រាអែល កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៦ បាន​ទទួល​យន្តហោះ​ចម្បាំង F-35 ចំនួន ២​គ្រឿង ពី​ក្រុមហ៊ុន​ផលិត​យន្ដហោះ​របស់​អាមេរិក Lockheed Martin Corp ក្រោយ​អ៊ីស្រាអែល​បាន​បញ្ជា​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ ចំនួន ៥០​គ្រឿង៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;