ថៃ គ្រោង​ចំណាយ​ជិត​៤ពាន់​លាន​ដុល្លារ សង់​ព្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​ចំនួន​២

  • 2018-05-25 07:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ព្រលាន​យន្តហោះ​ប្រទេស​ថៃ បាន​យល់ព្រម​លើ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ទី២ នៅក្នុង​ខេត្ត​ឆៀងម៉ៃ និង​ភូកេត ជាមួយ​ទុន​វិនិយោគ​សរុប​ជាង ៣,៧ពាន់​លាន​ដុល្លារ​អាមេរិក។ នេះបើ​តាមការ​ចេញផ្សាយ​របស់​បាងកកប៉ុស្តិ៍​នៅថ្ងៃ​ទី២៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។

ព្រលានយន្តហោះអន្តរជាតិឆៀងម៉ៃ (រូបថត៖ វិបសាយ Baania)
លោក Nitinai Sirismatthakarn ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ព្រលាន​យន្តហោះ​នៃ​ប្រទេស​ថៃ បាន​បញ្ជាក់​ថា ព្រលាន​យន្តហោះ​នីមួយៗ នឹងត្រូវ​ចំណាយ​សាងសង់​ជាង ១,៨ពាន់​លាន​ដុល្លារ។ ការ​សាងសង់​នឹង​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០១៩ និង​បញ្ចប់​យ៉ាងយូរ​នៅត្រឹមឆ្នាំ​២០២៥។

ស្រុក Ban Thi ត្រូវបាន​ជ្រើសរើស​ធ្វើជា​ទីតាំង​នៃ​ការ​សាងសង់​ព្រលាន​យន្តហោះ​ទី២ ក្នុង​ខេត្ត​ឆៀងម៉ៃ។ ចំណែក​ព្រលាន​ទី២ នៅក្នុង​ខេត្ត​ភូកេត នឹងត្រូវ​សង់នៅ​តំបន់ Ban Khok។ ព្រលានថ្មី​ទាំង២​នេះ គឺ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២០ ទៅ៣០​គីឡូម៉ែត្រ ពី​ព្រលាន​យន្តហោះ​ដែលមាន​ស្រាប់​នៅក្នុង​ខេត្ត​នីមួយៗ។

ព្រលានយន្តហោះអន្តរជាតិភូកេត (រូបថត៖ វិបសាយ Justgola)

លោក​បញ្ជាក់​ថា ព្រលាន​យន្តហោះ​ថ្មី​នីមួយៗ នឹង​អាច​ទទួល​អ្នក​ដំណើរ​បាន ១០លាន​នាក់​ក្នុង១​ឆ្នាំ ខណៈដែល​ខេត្តទាំង​២​នេះ ទទួលបាន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើនឡើង៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;