គ.ជ.ប បញ្ជាក់​ពី​កាលបរិច្ឆេទ​ជាក់លាក់ នៃ​ការ​ចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណបក្ស

  • 2018-05-26 08:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​រៀបចំ​ពិធី​ចាប់​ឆ្នោត​កំណត់​លេខរៀង​គណបក្ស​នយោបាយ​នៅ​លើ​សន្លឹក​ឆ្នោត ​ដោយ​សម្តេច​ព្រះ​សង្ឃរាជ​ទាំង​ពីរ​គណៈ នៅ​សាល​ប្រជុំ​អគារ S នៃ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ខាងមុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​គ.ជ.ប។

ការ​ចាប់​ឆ្នោត​លំដាប់​លេខរៀង​គណបក្ស​នយោបាយ គឺ​បន្ទាប់​ពី​គ.ជ.ប បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការនូវ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ចំនួន​២០ សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៦ ​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្ក​ដា ឆ្នាំ២០១៨ ខាងមុខ​នេះ។

លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ថ្លែងក្នុងពិធីចាប់ឆ្នោតលេខរៀងគណបក្សនយោបាយ លើសន្លឹកឆ្នោត នៃការបោះឆ្នោតព្រឹទ្ធសភា ឆ្នាំ២០១៨
គណបក្ស​នយោបាយ​ទាំង២០ ដែល គ.ជ.ប សម្រេច​ចុះ​បញ្ជី​មានដូចជា៖
  • គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈរ​នៅ ​២៥មណ្ឌល

  • គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​តែ១ ឈរ​នៅ​ ១៦មណ្ឌល

  • គណបក្ស​ពន្លឺ​ថ្មី​ឈរ​នៅ​ ១៣មណ្ឌល

  • គណបក្ស​ប្រជាជន​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​យុវជន​កម្ពុជា ឈរ​នៅ ១៧​មណ្ឌល

  • គណបក្ស​សញ្ជាតិ​កម្ពុជា ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​ឈប់​ក្រ ឈរ​នៅ ២៥មណ្ឌល

  • គណបក្ស​ធម្មាធិបតេយ្យ ឈរ​នៅ ១០​មណ្ឌល

  • គណបក្ស​មាតុភូមិ​យើង ឈរ​នៅ​ ៦មណ្ឌល

  • គណបក្ស​ខ្មែរ​ក្រោក ឈរ​នៅ​ ៦មណ្ឌល

  • គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ឈរ​នៅ​ ១៦មណ្ឌល

  • គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ១២​មណ្ឌល

  • គណបក្ស​ឆន្ទៈ​ខ្មែរ ឈរ​នៅ ២៥​មណ្ឌល

  • គណបក្ស​ខ្មែរ​សាធារណរដ្ឋ ឈរ​នៅ ១០​មណ្ឌល

  • គណបក្ស​រស្មី​ខេមរា ឈរ​នៅ ៧មណ្ឌល

  • គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា ឈរ​នៅ ១១មណ្ឌល៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;