ក្រសួង៣ ចេញ​វិធានការ​រួមគ្នា​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​បង្ក​អន្តរាយ​ដល់​ជាតិ

  • 2018-06-04 08:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដាក់ចេញ​វិធានការ​រួមគ្នា ដើម្បី​ប្រឆាំង ទប់ស្កាត់ រាល់ការ​ផ្សព្វផ្សាយ ឬការ​ចែកចាយ​ខ្លឹមសារ​ព័ត៌មាន ឬសារ​ជា​អក្សរ សំឡេង រូបភាព វីដេអូ និង/ឬ ទម្រង់​ផ្សេងទៀត នៅ​លើ​វិបសាយ និង​បណ្តាញ​សង្គម ដែល​មាន​ចេតនា​បង្ក​ចលាចល​ឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ សន្តិសុខ សេដ្ឋកិច្ច សណ្តាប់ធ្នាប់​សាធារណៈ ការរើសអើង និង​វប្បធម៌ ប្រពៃណី​ជាតិ។ នេះ​បើតាម​ប្រកាស​អន្តរក្រសួង​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨ និង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ។

ប្រកាស​នេះ​បាន​បញ្ជាក់​ថា ក្រសួង​ទាំង៣ ត្រូវ​ចាត់តាំង​អង្គភាព​ជំនាញ​ជា​សេនាធិការ ដើម្បី​ងាយស្រួល​ក្នុង​កិច្ច​សហការ​ធ្វើការ​តាមដាន សិក្សា ស្រាវជ្រាវ ស្វែងរក ការធ្វើ​អាជីវកម្ម និង​ការ​ផ្សព្វផ្សាយ​ល្មើសច្បាប់​តាម​វិបសាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដើម្បី​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់។

ចំពោះ​កាតព្វកិច្ច​របស់​ក្រសួង​នីមួយៗ សូមអាន​លម្អិត​ក្នុង​ប្រកាស​អន្តរ​ក្រសួង​ខាងក្រោម​នេះ៖

អត្ថបទ៖ សំភី

អត្ថបទថ្មី
;