អាមេរិក​រៀបចំ​វិដេអូ​ពិសេស​មួយ​សម្រាប់ គីម ជុងអ៊ុន និង​កូរ៉េខាងជើង

  • 2018-06-12 23:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អំឡុង​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង កាលពី​ថ្ងៃ​ទី១២ ខែ​មិថុនា ម្សិលមិញ ភាគី​អាមេរិក​បាន​បង្ហាញ​លោក គីម ជុងអ៊ុន នូវ​វីដេអូ​ពិសេសមួយ ដែល​​សន្យា​កសាងពិភពលោកថ្មីមួយ សម្រាប់​លោក គីម ជុងអ៊ុន និង​ប្រទេស​កូរ៉េខាងជើង។

លោក ត្រាំ និងលោក គីម ជុងអ៊ុន កាន់​ឯកសារឡើង ក្រោយ​ចុះ​ហត្ថលេខា កាលពី​ម្សិលមិញ

វីដេអូ​ដែល​មាន​រយៈពេល ៤​នាទី​នោះ មាន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​កូរ៉េ។ តាម​សំឡេង​វីដេអូ​នោះ បាន​រៀបរាប់​ថា "រឿង​រ៉ាវ​មួយ​នៃ​កាលានុវត្តភាព... បុរស ២​រូប មេដឹកនាំ ២​រូប វាសនា​តែ​មួយ" អម​ដោយ​រូបភាព​លោក ត្រាំ និង​លោក គីម ជុងអ៊ុន។

ចំណែក​លោក ត្រាំ បាន​ប្រាប់​ទៅ​អ្នក​កាសែត​ថា មេដឹកនាំ​កូរ៉េខាងជើង​ពិត​ជា​ស្រលាញ់​វិដេអូ​នេះ​ណាស់៕


វីដេអូដែល​អាមេរិករៀបចំ​ជាពិសេសសម្រាប់​លោក គីម ជុងអ៊ុន

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;