Breaking News៖ រកឃើញម្ចាស់ផ្ទះ World Cup ឆ្នាំ២០២៦ និង​បន្ថែម​ក្រុម​ចូលរួម

  • 2018-06-13 11:33:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


FIFA World Cup 2026 នឹង​ត្រូវ​រៀបចំ​ដោយ​ម្ចាស់​ផ្ទះ​រួម ៣ គឺ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ីកូ បន្ទាប់ពីសំណើរបស់ប្រទេសទាំង៣ បាននាំមុខ​សំណើរបស់​ប្រទេសម៉ារ៉ុក ក្នុងការសម្រេចជ្រើសរើស ដោយ​សមាជិក FIFA នៅមុននេះបន្តិច។

ជាលទ្ធផល អាមេរិក-កាណាដា-ម៉ិកស៊ីកូ ទទួលបាន ១៣៤ សំឡេង ទល់នឹង​ ៦៥សំឡេងរបស់​ម៉ារ៉ុក។

បន្ថែមពីនេះ World Cup 2026 នឹងមានក្រុមចូលរួមចំនួន ៤៨ក្រុម (បច្ចុប្បន្ន​៣២ក្រុម) ដោយមានការប្រកួតសរុប ៨០ប្រកួតពេញមួយព្រឹត្តិការណ៍ ក្នុងរយៈពេល ៣៤ថ្ងៃ។

សូមបញ្ជាក់ថា មុន​អាមេរិក-កាណាដា-ម៉ិកស៊ីកូ ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ World Cup 2022 នឹងត្រូវធ្វើឡើងនៅប្រទេសកាតា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;