Ronaldo ស៊ុត៣គ្រាប់ម្នាក់ឯង ជួយ​ឲ្យ​ព័រទុយហ្គាល់ ស្មើ​អេស្ប៉ាញ

  • 2018-06-15 21:42:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​ស៊ុត​៣គ្រាប់​ម្នាក់ឯង (hat-trick) ជួយ​ឲ្យ​ក្រុម​ព័រទុយហ្គាល់ តាម​ស្មើ​អេស្ប៉ាញ ៣-៣ ក្នុង​ការ​ប្រកួត FIFA World Cup 2018 ពូល B នា​រំលង​អាធ្រាត្រ ថ្ងៃទី១៥​ ឈាន​ចូល​ថ្ងៃ​ទី១៦ ខែមិថុនានេះ។

Ronaldo អបអរ​ក្រោយ​ស៊ុត​ចូល​គ្រាប់​ទី៣
កីឡាករ​ម្ចាស់​ពាន Ballon d'Or ៥សម័យ បាន​ទាត់​បាល់​ពិន័យ១១ម៉ែត្រ​បញ្ចូលទី​ នៅ​៤នាទី​ដើម​តង់​ទី១ មុន​ពេល Diego Costa ស៊ុត​ឲ្យ​អេស្ប៉ាញ តាមស្មើ​វិញ នៅនាទី ២៤។ នៅ​ចុង​តង់ទី១ Ronaldo បាន​បន្ថែម​គ្រាប់​ទី២ ជួយឲ្យ​ព័រទុយហ្គាល់ នាំមុខ ២-១។

ឈានដល់​តង់ទី២ អេស្ប៉ាញ បាន​វាយ​បក​វិញ ២គ្រាប់ ដោយ​ការ​ស៊ុត​របស់​ Costa នៅ​នាទី ៥៥ និង​ Nacho នាទី ៥៨។ ប៉ុន្តែ នៅ​សល់ ២នាទី​ចប់​ការ​ប្រកួត Ronaldo បាន​ស៊ុត​បាល់​ពិន័យ free-kick បញ្ចូលទី​យ៉ាង​ស្អាត ជួយ​ឲ្យ​ព័រទុយហ្គាល់ តាម​ស្មើ ៣-៣។

លទ្ធផល​នេះ មានន័យថា ក្នុង​ពូល B អ៊ីរ៉ង់ ឈរ​នៅ​លើ​គេ​បណ្ដោះ​អាសន្ន ក្រោយ​ឈ្នះម៉ារ៉ុក ១-០។ ចំណែក​ព័រទុយហ្គាល់ និង​អេស្ប៉ាញ ចែក​គ្នា​ម្នាក់​១ពិន្ទុ៕

វីដេអូហាយឡាយ៖

*បើមើលអត់បាន សូម​ចុច​ត្រង់នេះ

រូបភាព​ជាច្រើន​ទៀត​នៃការ​ប្រកួត មានដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;