ការ​មិន​ព្រម​ទូទាត់​ជា​លុយ​រៀល នឹង​ត្រូវ​ផ្ដន្ទាទោស​ជា​ប្រាក់​ចំនួន​១០០​ដង

  • 2018-06-21 06:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ត្រង់​ជំពូក​ទី​១២ ​មាត្រា​ទី​៦៤ បាន​ចែង​ថា ការ​ពុំ​ព្រម​ទូទាត់​រូបិយវត្ថុ​ដែល​មាន​តម្លៃ​នីត្យានុកូល នឹង​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ១០០​ដង នៃ​ទឹក​ប្រាក់​ដែល​ពុំ​ព្រម​ទូទាត់។

ធនាគារ​ជាតិ បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​ជួប​ប្រទះ​បញ្ហា​មិន​ទទួល ឬ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​កម្ពុជា ប្រជា​ពលរដ្ឋ​អាច​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដោយ​ភ្ជាប់​ជាមួយ​នឹង​ភស្តុតាង​ចាំបាច់​នានា ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;