បាល់​ប៉េណាល់​ទី​របស់ Ronaldo យប់មិញ បំបែក​កំណត់ត្រា World Cup

  • 2018-06-26 02:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ការ​ប្រកួត​រវាង​ព័រទុយហ្គាល់ ទល់​នឹង​ អ៊ីរ៉ង់​កាលពី​យប់មិញ​ដែល​ស្មើ​គ្នា១-១ ខ្សែប្រយុទ្ធ Cristiano Ronaldo មាន​ឱកាស​ក្នុង​ការ​ស៊ុត​បាល់​ប៉េណាល់​ទី ១លើក​ក្នុង​នាទី​៥៣ តែ​ការ​ស៊ុត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អ្នក​ចាំ​ទី​អ៊ីរ៉ង់។ បាល់​ប៉េណាល់ទី​នេះ ជា​គ្រាប់​បាល់​ប៉េណាល់ទី​លើកទី១៩ ច្រើន​បំផុត​ក្នុង​ប្រវត្តិ​ World Cup ដែល​​មិន​ធ្លាប់​​មាន​កន្លង​មក​។ យ៉ាងណាមិញ ​អ៊ីរ៉ង់ ក៏​ទទួល​បាន​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​១ផងដែរ ដូច្នេះ​វា​ជា​បាល់​ប៉េណាល់​ទី​លើក​ទី​២០។

Ronaldo ស៊ុតបាល់ប៉េណាលទី តែត្រូវអ្នកចាំទីអ៊ីរ៉ង់ជួយសង្គ្រោះ (រូបថត៖ Reuters)
កំណត់ត្រា​ប៉េណាល់​ទី​ច្រើន​បំផុត​នៅ World Cup កន្លង​ទៅ​ គឺ​មាន ១៨​គ្រាប់​ កាល​ពី​ឆ្នាំ​១៩៩០, ១៩៩៨ និង ២០០២។ ចំណែក​កាលពី World Cup 2014 បាល់​ពិន័យ​១១ម៉ែត្រ មាន​ត្រឹម​តែ ១៣​លើក​ប៉ុណ្ណោះ​ក្នុង​មួយ​កម្មវិធី​។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី FIFA ។

ក្នុង​ចំណោម​បាល់​ប៉េណាល់​ទី​ទាំងអស់ នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup 2018 មាន ១៤​គ្រាប់​ត្រូវ​បាន​ទាត់​បញ្ចូល​ទី​បាន​សម្រេច ខណៈ ៥​គ្រាប់​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​អ្នកចាំទី ឬ​ស៊ុត​ខុស​ទី​។

ជាមួយ​គ្នា​នេះ ការ​សម្រេច​ផ្ដល់​បាល់​ប៉េណាល់​ទី ៨​លើក បាន​មកពី​ប្រព័ន្ធ​ជំនួយការ​អាជ្ញាកណ្ដាល VAR ដែល​ទើបតែ​បំពាក់​នៅ​ក្នុង World Cup 2018 ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា មក​ទល់​ពេល​នេះ World Cup នៅ​រុស្ស៊ី ដំណើរការ​បាន​ជាង​ពាក់​កណ្ដាល​ផ្លូវ​ហើយ ឯ​ការ​​ប្រកួត​នៅ​សល់ ២៨​ប្រកួត​ទៀត។ គេ​រំពឹង​ថា តួលេខ​នៃ​ការ​ផ្ដល់​គ្រាប់​បាល់​ប៉េណាល់ទី​ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​អាច​កើន​ឡើង​ទ្វេដង បើ​ធៀប​នឹង​កំណត់ត្រា​ចាស់​៕

ចុចអានបន្ត World Cup៖ ព័រទុយហ្គាល់ ឆ្លង​ផុត​ពូល​ទាំង​ព្រលឹង​ចុងសក់​ ក្រោយ​ត្រូវ​អ៊ីរ៉ង់ តាម​ស្មើ​ចុងម៉ោង

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;