តារា​បាល់ទាត់​ល្បី​ៗ​នៅ World Cup 2018​ មាន​យន្តហោះ​ផ្ទាល់ខ្លួន​តម្លៃ​កប់​ពពក

  • 2018-06-26 07:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះបីជា​កីឡាករ​គ្រប់រូប​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 មិន​ទទួល​ប្រាក់​កម្រៃ​ពី​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​ក្ដី ក៏​វា​មិនមែន​ជា​បញ្ហា​សម្រាប់​ពួកគេឡើយ ជាពិសេស​កីឡាករ​ល្បី​ៗ​មួយ​ចំនួន ដូចជា Ronaldo, Messi, Neymar ជាដើម។ មិនតែ​ប៉ុណ្ណោះ តារា​បាល់ទាត់​ទាំងនោះ ក៏​មាន​យន្តហោះ​ផ្ទាល់​ខ្លួន​ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក​ផង​ដែរ​។

១- Cristiano Ronaldo (ក្លឹប Real Madrid និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់)

Ronaldo (រូបថត៖ Shutterstock)
តួនាទី៖ ​ខ្សែប្រយុទ្ធ​

​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ៖ ២២លានដុល្លារ​អាមេរិក​

យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ាក Gulfstream G650 តម្លៃ ២៨​លាន​ដុល្លារ​អាមេរិក

យន្តហោះGulfstream G650 មើលពីខាងក្រៅ (រូបថត៖ Shutterstock)
យន្តហោះGulfstream G650 មើលពីខាងក្រៅ (រូបថត៖ Ronaldo/Instagram)

២- Lionel Messi (ក្លឹប Barcelona និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន)

Messi (រូបថត៖ Shutterstock)

តួនាទី៖​ ខ្សែប្រយុទ្ធ​

​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ៖ ២១​លាន​ដុល្លារ​អាមេរិក

​យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ាក Embraer Legacy 650 តម្លៃ​ជាង ២៥​លានដុល្លារ​

យន្តហោះ​ Embraer Legacy 650 មើលពីខាងក្រៅ (រូបថត៖ Shutterstock)
មើលពីខាងក្នុង (រូបថត៖ Airliners.net)

៣- Paul Pogba​ (ក្លឹប Manchester United និង​ក្រុម​ជម្រើស​ជាតិ​បារាំង​)

Pogba (រូបថត៖ Shutterstock)

​តួនាទី៖ ខ្សែបម្រើ

​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ៖ ២០​លាន​ដុល្លារ

យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ាក Gulfstream G280 តម្លៃ ១៨​លាន​ដុល្លារ​

យន្តហោះ​Gulfstream G280 មើលពីខាងក្រៅ (រូបថត៖ Shutterstock)
មើលពីខាងក្នុង (រូបថត៖ Pogba/Instagram)

១- Neymar (ក្លឹប PSG និង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល)

Neymar (រូបថត៖ Shutterstock)

តួនាទី៖ ខ្សែប្រយុទ្ធ

​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ៖ ៣៧លាន​ដុល្លារ

យន្តហោះ​ផ្ទាល់​ខ្លួន​ម៉ាក Cessna Citation Sovereign+ តម្លៃ ១០,៨​លាន​ដុល្លារ៕

យន្តហោះ Cessna Citation Sovereign+ មើលពីខាងក្រៅ (រូបថត៖ Shutterstock)
មើលពីខាងក្នុង (រូបថត៖ Weibo)

ប្រភព៖ travelwireasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;