Ronaldo ចាកចេញពី Real Madrid ទៅ Juventus ជាផ្លូវការ​ហើយ!

  • 2018-07-10 16:14:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បានចាកចេញ​ពី​ក្លឹប​អេស្ប៉ាញ Real Madrid ទៅ​ក្លឹប​ជើងឯក​អ៊ីតាលី Juventus ជាផ្លូវការ​ហើយ នា​យប់ថ្ងៃទី១០ ខែកក្កដា​នេះ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្លឹប Real Madrid។

បើ​តាម​ BBC បានឲ្យដឹងថា ម្ចាស់​ពាន Ballon d'Or ៥សម័យ​រូបនេះ បាន​ចុះ​កិច្ច​សន្យា​រយៈពេល ៤ឆ្នាំ​នៅក្លឹប​យក្ស​អ៊ីតាលី ដោយ​ទទួល​បាន​ប្រាក់​កម្លាំង​ពលកម្ម ៥០ម៉ឺន​ផោន ឬ ជាង ៦៦ម៉ឺន​ដុល្លារ ក្នុង​មួយ​សប្ដាហ៍។ ចំណែក​ឯ​តម្លៃ​នៃ​ការ​ផ្ទេរ​ គឺ ១០៥លាន​ផោន ឬប្រមាណ ១៤០លាន​ដុល្លារ​។

Ronaldo ក្រោយ​ឈ្នះពាន Champions League នៅ Real Madrid ឆ្នាំ២០១៨ នេះ (រូបភាព Reuters)
Real Madrid បាន​សរសេរ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ខ្លួនថា Ronaldo នឹង​នៅ​តែ​ជា​និមិត្តរូប​មួយរូប​ក្នុងចំណោម​និមិត្តរូប​របស់​ក្លឹប ជា​រៀងរហូតតទៅ។

សូមបញ្ជាក់ថា Ronaldo បាន​ផ្លាស់​ពីក្លឹបអង់គ្លេស Manchester United ទៅកាន់ Real Madrid កាលពីឆ្នាំ២០០៩ ក្នុង​តម្លៃ​ជាង ១០០លាន​ដុល្លារ។ រយៈពេល​ជិត​ ១០ឆ្នាំនៅ​អេស្ប៉ាញ CR7 ​ស៊ុត​បញ្ចូលទី​បាន ៤៥១គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៤៣៨ប្រកួត ពោល​គឺ​កីឡាករ​វ័យ ៣៣ឆ្នាំរូបនេះ ជា​ម្ចាស់​កំណត់ត្រា​ "អ្នកស៊ុត​បញ្ចូលទី​​​ច្រើន​គ្រាប់​​បំផុត ក្នុង​​ប្រវត្តិសាស្រ្ដ​ក្លឹប Real Madrid"៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;