អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ប្រាប់​ពី​ចំនួន​ជើង​ហោះហើរ​ក្នុង​១ថ្ងៃៗ

  • 2018-07-12 07:05:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ស្រី Chloe Lapeyre បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​១០​កក្កដា​កន្លង​ទៅ​ថា សព្វ​ថ្ងៃ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មាន​ជើង​ហោះ​ហើរ​ចាប់​ពី ៧០ ទៅ ៩០​ជើង ក្នុង​១​ថ្ងៃៗ។

លោក​ស្រី​នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​បញ្ជាក់​ថា កំណើន​នៃ​ការ​ធ្វើ​ដំណើរ​តាម​អាកាស មាន​ការ​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស ដោយ​នៅ​ដើម​ឆ្នាំ​២០១៨ នេះ មាន​ការ​កើន​ឡើង​ប្រមាណ​ជា ៣០%​ហើយ។ លោក​ស្រី Lapeyre បាន​បន្ត​ថា បើ​គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៨ ក្រុមហ៊ុន​អាកាសចរណ៍ ដែល​ផ្ដល់​ជើង​ហោះហើរ​នៅ​ក្នុង​ស្រុក មាន​ចំនួន​តែ ៦​ក្រុមហ៊ុន​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​ការ​ហោះហើរ​មាន​ពី ៧ ទៅ ១០​ជើង​ក្នុង​១ថ្ងៃ ឬ​ស្មើ​នឹង ១០% នៃ​ជើង​ហោះហើរ​សរុប។

សូម​បញ្ជាក់​ថា បើ​យោង​តាម​របាយការណ៍​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បាន​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុប្បន្ន កម្ពុជា​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន ៣ ដែល​កំពុង​ដំណើរការ ដូចជា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះ​សីហនុ។ ប្រភព​ដដែល បាន​ឲ្យ​ដឹង​​ទៀត​ថា នៅ​ក្នុង​ឆ្នាំ​២០១៨ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ចំនួន ៣ បន្ថែម​ទៀត គឺ​នៅ​ខេត្ត​កណ្ដាល ខេត្ត​សៀមរាប និង​ខេត្ត​កោះកុង។ អាកាសយានដ្ឋាន​ទាំង​៣​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ចូលរួម​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;