លោក ត្រាំ ថា លោក​និយាយ​ខុស​លើ​បញ្ហា​ការ​លូកលាន់​ការ​បោះឆ្នោត​ពី​រុស្ស៊ី

  • 2018-07-17 23:27:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃ​ទី១៧ ខែ​កក្កដា ២០១៨ ម្សិលមិញ បាន​បញ្ជាក់​ថា លោក​បាន​និយាយ​ខុស​ចំពោះ​ការ​ទទួល​ស្គាល់​ការ​បដិសេធ​លូកលាន់​ការ​បោះឆ្នោត​ពី​សំណាក់​មេដឹកនាំ​រុស្ស៊ី។ ការ​បញ្ជាក់​របស់​លោក ត្រាំ គឺ​ក្រោយ​រូប​លោក និង​លោក វ្លាឌីមៀ ពូទីន បាន​ជួប​ចរចា​ក្នុង​ជំនួប​កំពូល នៅ​ក្រុង Helsinki ប្រទេស​ហ្វាងឡង់ កាលពី​ថ្ងៃ​ទី១៦ ខែ​កក្កដា ២០១៨។

សន្និសីទកាសែត​រួម​គ្នា​រវាង​លោក ត្រាំ និង​លោក ពូទីន នៅ​ប្រទេស​ហ្វាងឡង់ កាលពី​ថ្ងៃ​ទី១៦ ខែ​កក្កដា ២០១៨

នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​លោក ពូទីន លោក ត្រាំ បាន​ដឹង​ថា មេ​ចារកម្ម​របស់​លោក​ជឿជាក់​រុស្ស៊ី​បាន Hack និង​ធ្វើ​ឲ្យ​បែកធ្លាយ​ឯកសារ e-mail ជាច្រើន​ក្នុង​ការប្រកួតប្រជែង​ការ​បោះឆ្នោត​ឆ្នាំ២០១៦ ជាមួយ​លោកស្រី Clinton។

ប៉ុន្ដែ​ក្នុង​សន្និសីទ លោក ត្រាំ ថា លោក​បាន​ឈ្នះ​ដោយ​ការ​ប្រកួតប្រជែង​ត្រឹមត្រូវ "ខ្ញុំ​មាន​ប្រធានាធិបតី ពូទីន គាត់​ទើប​និយាយ​ថា វាមិនមែន​រុស្ស៊ី​ទេ។ ខ្ញុំ​នឹង​និយាយ​ថា ខ្ញុំ​មិន​ឃើញ​មូលហេតុ​ណាមួយ ហេតុអ្វី​វា​គួរ​តែជា [រុស្ស៊ី]"។ មួយ​ថ្ងៃ​ក្រោយ​មក លោក ត្រាំ ថា វា​មាន​ការ​ចាំបាច់​សម្រាប់​ការ​បកស្រាយ​ឲ្យ​ច្បាស់លាស់។

លោក​ថា ប្រយោគ "… ខ្ញុំ​មិន​ឃើញ​មូលហេតុ​ណាមួយ ហេតុអ្វី​វា​គួរ​តែ [រុស្ស៊ី]” គួរតែជា​ប្រយោគ "ខ្ញុំ​មិន​ឃើញ​មូលហេតុ​ណាមួយ ហេតុអ្វី​វា​មិន​គួរ​តែជា [រុស្ស៊ី]"។ ជា​មួយ​គ្នា​នេះ លោក ត្រាំ ថា លោក​ជឿជាក់ និង​គាំទ្រ​ដល់​ភ្នាក់ងារ​ចារកម្ម​ដ៏​អស្ចារ្យ​របស់​អាមេរិក។

សូម​បញ្ជាក់​ថា ក្រោយ​ជំនួប​កំពូល​របស់​លោក ត្រាំ និង​លោក ពូទីន កាលពី​ថ្ងៃ​ទី១៦ ខែ​កក្កដា ២០១៨ សារព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ​ថា លោក ត្រាំ គាំទ្រ​ការ​បដិសេធ​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក​ពី​លោក ពូទីន ដោយ​ប្រឆាំង​នឹង​ភ្នាក់ងារ​ចារកម្ម​អាមេរិក៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;