លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធលើទំនិញទាំងអស់របស់ចិន
- 2018-07-20 13:29:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធលើទំនិញទាំងអស់របស់ចិន
ចន្លោះមិនឃើញ
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា លោកមានឆន្ទៈ ក្នុងការដំឡើងពន្ធលើទំនិញទាំងអស់របស់ចិន ដែលបាននាំចូលអាមេរិក។ ទំនិញដែលចិន បាននាំចូលទីផ្សារអាមេរិកក្នុងឆ្នាំ២០១៧ គិតជាទឹកប្រាក់ គឺមានប្រមាណជាង ៥០០ពាន់លានដុល្លារ។ លោកបញ្ជាក់ដូច្នេះ ក្នុងកិច្ចសម្ភាសជាមួយ CNBC ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២០កក្កដានេះ។
លោកអះអាងថា ការដំឡើងពន្ធនេះ គឺមិនមែនជារឿងនយោបាយឡើយ ប៉ុន្តែលោកធ្វើដើម្បីផលប្រយោជន៍អាមេរិក។ លោកចោទថា ចិន បានកេងចំណេញពីអាមេរិក អស់រយៈពេលជាយូរមកហើយ។
គួររំលឹកថា កាលពីដើមខែកក្កដានេះ អាមេរិក បានដំឡើងពន្ធ២៥% ទៅលើផលិតផលបច្ចេកវិទ្យា និងគ្រឿងយន្តរបស់ចិន ដែលមានតម្លៃ ៣៤ពាន់លានដុល្លារ។ បន្ទាប់មកនៅថ្ងៃទី១០កក្កដា អាមេរិក បានដាក់បញ្ចូលទំនិញនាំចូលរបស់ចិន ដែលមានទំហំទឹកប្រាក់ ២០០ពាន់លានដុល្លារបន្ថែមទៀត ត្រូវដំឡើងពន្ធនៅត្រឹមខែកញ្ញា ២០១៨ ខាងមុខ។ វិធានការនេះ បានធ្វើឱ្យចិន មានប្រតិកម្មយ៉ាងខ្លាំងដោយបានចាត់វិធានការតបតវិញផងដែរ ហើយចោទថា គម្រោងនេះនឹងធ្វើឱ្យខូចខាតដល់ប្រ័ពន្ធអង្គការពាណិជ្ជកម្មពិភពលោក និងសកលភាវូបនីយកម្ម៕