ស្លាប់​ជិត ២០​នាក់ ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​វៀតណាម

  • 2018-07-23 00:13:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជំនន់​ទឹក​ភ្លៀង​ដោយសារ​ព្យុះ​សុងតិញ បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​វៀតណាម ១៩​នាក់​បាន​ស្លាប់ ១៣​នាក់​បាត់​ខ្លួន និង ១៧​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ខេត្ត​ភាគ​ខាងជើង​របស់​វៀតណាម។ នេះ​បើ​តាម​របាយការណ៍​ពី​គណៈកម្មាធិការ​ការពារ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​វៀតណាម។

ផ្ទះប្រជាពលរដ្ឋវៀតណាម ដែល​ត្រូវ​ទឹកជំនន់​ជន់លិច
ជំនួន់​ទឹក​ភ្លៀង​ក៏​កំពុង​ជន់​លិច​ផ្ទះ ២១៧​ខ្នង និង​បំផ្លាញ​ផ្ទះ​អស់​ប្រមាណ​ជិត ១​ម៉ឺន​ខ្នង។ ជាមួយ​គ្នា​នេះ ដំណាំ​កសិកម្ម​ដែល​មាន​ផ្ទៃ​ដី​ប្រមាណ ៦​ម៉ឺន​ហិកតា ក៏​កំពុង​ត្រូវ​បាន​ជន់​លិច​ផង​ដែរ។

ក្នុង​នោះ អាជ្ញាធរ​វៀតណាម​នឹង​ផ្ដល់​ប្រាក់​ឧបត្ថម្ភ ១៧៦០​ដុល្លារ​ឲ្យ​គ្រួសារ​កំពុង​គ្មាន​ទី​ជម្រក​ដោយសារ​ទឹក​ជំនន់ ២២០​ដុល្លារ​ឲ្យ​ទៅ​គ្រួសារ​ដែល​មាន​សមាជិក​បាត់​ខ្លួន និង ៣០​ដុល្លារ​ឲ្យ​ទៅ​អ្នក​ដែល​រង​របួស​ធ្ងន់៕

ប្រភព៖ Vietnam News ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;