នាយករដ្ឋមន្រ្តីចិន ទាមទារ​ពន្យល់​ឲ្យ​ច្បាស់​ពី​បញ្ហា​វ៉ាក់សាំង "ជំងឺ​ឆ្កែឆ្កួត"

  • 2018-07-23 08:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក លី ឃឺឈាង នាយករដ្ឋមន្រ្តី​ចិន បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​លើ​បញ្ហា​វ៉ាក់សាំង "ជំងឺ​ឆ្កែឆ្គួត" និង​ទាមទារ​ឲ្យ​ឲ្យ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន និង​បុគ្គល ដែល​ពាក់ព័ន្ធ។ លោក លី បាន​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់​ច្បាស់លាស់​លើ​ករណី​នេះ​ដល់​សាធារណៈជន។

លោក លី ឃឺឈាង នាយករដ្ឋមន្រ្តី​ចិន អំឡុង​ពេល​លោកចូលរួម​កិច្ចប្រជុំមួយ​នៅភ្នំពេញ កាលពី​ដើម​ឆ្នាំ​២០១៨

លោក លី ថា "យើង​នឹង​បង្រ្កាប​យ៉ាង​ធ្ងន់ធ្ងរ​លើ​សកម្មភាព​ឧក្រឹដ្ឋ និង​ខុសច្បាប់​នានា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​ជីវិត​មនុស្ស ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​លើ​អ្នក​រំលោភ​ច្បាប់ ដោយ​យោង​តាម​ច្បាប់ និង​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​លើ​អ្នក​មាន​កាតព្វកិច្ច​ក្នុង​ការ​ត្រួត​ពិនិត្យ"។

ការ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​ចិន បាន​ធ្វើ​ឡើង​ក្រោយ​បុគ្គលិក​ក្រុមហ៊ុន Changchun Changsheng Life Sciences ដែល​ជា​ក្រុមហ៊ុន​ធំ​លំដាប់​ទី២ ក្នុង​ប្រទេស​ចិន​ផលិត​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្គួត​បាន​អះអាង​ថា ក្រុមហ៊ុន​បាន​ក្លែង​បន្លំ​ទិន្នន័យ និង​រំលោភ​លើ​ស្ដង់ដារ​ក្នុង​ការ​ផលិត​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្គួត Vero-cell។

ចំណែក​ក្រុមហ៊ុន Changchun Changsheng កាលពី​ចុង​សប្ដាហ៍​មុន បាន​ធ្វើការ​សុំទោស​ជា​សាធារណៈ និង​ប្រកាស​យក​ត្រឡប់​មក​វិញ​នូវ​វ៉ាក់សាំង​ដែល​បាន​លក់​ចេញ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៣០​លាន​ដុល្លារ។

វ៉ាក់សាំង "ជំងឺ​ឆ្កែឆ្គួត" របស់​ក្រុមហ៊ុន Changchun Changsheng Life Sciences

លោក​នាយករដ្ឋមន្រ្តី​ចិន​បញ្ជាក់​ថា ក្រុមប្រឹក្សា​រដ្ឋ​នឹង​បញ្ជូន​ក្រុម​ត្រួត​ពិនិត្យ ដើម្បី​ទៅ​ធ្វើការ​ស៊ើបអង្កេត​លើ​ដំណើរការ​ផលិត និង​ខ្សែ​សង្វាក់​លក់​គ្រប់​វ៉ាក់សាំង​ទាំង​អស់ ដែល​កំពុង​មាន​បញ្ហា៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;